បេក្ខជនលេចធ្លោ៣រូបសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង

នៅសល់មិនដល់១សប្តាហ៍ទៀតទេ គឺនៅថ្ងៃទី៩ខែឧសភាខាងមុខនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅអាស៊ីនឹងមកដល់ ទន្ទឹមនឹងនេះ បេក្ខជន៣រូបគេមើលឃើញលេចធ្លោសម្រាប់តំណែងនេះ​។​

តាមការស្ទង់មតិចុងក្រោយបំផុតរបស់ Realmeter ចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យឆ្វេងនិយម​ លោក​ Moon Jae-in មានប្រជាប្រិយជាងគេ គឺទទួលបានការគាំទ្រចំនួន​៤២,២%  ដែលគេជឿជាក់ថា បេក្ខរូបនេះ ទទួលបានតំណែងប្រធានាធិបតីនៅវិមានខៀវ។​

ចំណែកបេក្ខជនលេចធ្លោពីររូបផ្សេងទៀតគឺមានទំនោរខាងក្រុមអភិរក្សគឺលោក​ Ahn Cheol-soo  ខាងគណបក្សនិយមកណ្តាល លោក Hong Joon-pyo មកពីគណបក្សអភិរក្សសេរីពហុបក្ស គឺទទួលបានការគាំទ្រ ប្រហាក់ប្រហែលគ្នាគឺប្រមាណ​១៨% ហើយគេមើលឃើញថា អ្នកទាំងពីរមានការគាំទ្រកើនឡើង។​

អ្នកជំនាញនិយាយថា អ្នកទាំងបីនេះ សុទ្ធតែអាចមានសង្ឃឹមក្នុងការទទួលបានជ័យក្នុងការបោះឆ្នោតនៅថ្ងៃទី៩ខែឧសភា ខាងមុខដែលការគាំទ្រនៅតែមានការប្រែប្រួល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ