ប្រទេសចំនួន​បួនប្រកាសកាត់ទំនាក់ទំនងការទូតជាមួយកាតា

ប្រទេសជាសម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប់ ក្នុងការប្រឆាំងពួកបះបោរនៅក្នុងប្រទេសយេមែន បានប្រកាសកាត់ទំនាក់ទំនងការទូតជាមួយ ប្រទេសកាតា ដោយចោទថា ឈូងសមុទ្រនៃប្រទេសកាតា ផ្តល់កន្លែងជាមូលដ្ឋានឲ្យពួកក្រុមភេរវកម្ម។​

ប្រទេសចំនួនបួន ដែលប្រកាសកាត់ទំនងទំនងការទូតជាមួយ ប្រទេកាតា នៅថ្ងៃចន្ទនេះ រួមមាន អារ៉ាប់ប៊ី សាអ៊ូឌីត, ប្រទេសអេហ្ស៊ីប, បារ៉េន, និងប្រទេសសហព័ន្ធអារ៉ាប់។​​

ទីភ្នាក់ងារព័ត៌មានរបស់អារ៉ាប់បានចេញផ្សាយថា ការសម្រេចបែបនេះ គឺជាដំណើរការសាកល្បងមួយ ដើម្បីបញ្ជាក់ពីសិទ្ធិនៃដែនអធិបតេយ្យភាព ការធានាច្បាប់អន្តរជាតិ និងការបង្កចំពោះអំពើភេរវកម្ម និង សកម្មភាពជ្រុលនិយមផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់។​

អារ៉ាប់ប៊ី សាអ៊ូឌីត កាត់ចោលទំនាក់ទំនងការទូតទាំងអស់ទាំងផ្នែកដែនដី ដែនអាកាស និងដែនសមុទ្រ។​ ប្រទេសនេះ ក៏បានជំរុញឲ្យប្រទេសនិងក្រុមហ៊ុន​ជាមិត្តផ្សេងៗទៀត កាត់ទំនាក់ទំនងដូចគ្នានេះដែរ។​

ប្រទេសអេហ្ស៊ីប ក៏បានចោទប្រកាន់កាតា ថា កំពុងគាំទ្រដល់សកម្មភាពអំពើភេរវកម្ម និងប្រកាសកាត់ទំនាក់ទំនងគឺថា នាវាដឹកទំនិញ និង ជើងហោះហើរ ត្រូវបិទបញ្ចប់ទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ