សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១២នាក់ពាក់ព័ន្ធករណីវាយប្រហារនៅទីក្រុងឡុងដ៍

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១២នាក់ ដែលសង្ស័យថា ពាក់ព័ន្ធការវាយប្រហារនៅទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និង ៤៨នាក់ផ្សេងទៀតរងរបួស។​

ការវាយប្រហារនោះនៅក្នុងទីប្រជុំជនមួយនៅភាគខាងកើតនៃទីក្រុងឡុងដ៍ នៅជិតផ្សារ Borough ដែលធ្វើសកម្មភាពដោយក្រុមវាយប្រហារបីនាក់ តាមការបាញ់កាំភ្លើង និង ចាក់ដោយកាំបិត។​​ នេះបើតាមសារព័ត៌មាន​BBC។​

ក្នុងចំណោមមនុស្ស១២នាក់ ដែលត្រូវបានចាប់ខ្លួននោះ មាន៧នាក់ជាស្ត្រី  ហើយក្នុងចំណោមនោះ ស្ត្រីម្នាក់អាយុ៥៥ឆ្នាំ ត្រូវបានដោះលែងវិញ បន្ទាប់ពីររកឃើញថា មិនជាប់ពាក់ព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ