ផ្ទុះហិង្សានៅភាគខាងត្បូងហ្វីលីពីនមនុស្សរាប់រយនាក់ជាប់ក្នុងក្រុងម៉ារ៉ាវី

ជនស៊ីវិលរាប់រយនាក់ជាប់នៅក្នុងក្រុងនៅកន្លែងដែលផ្ទុះអាវុធ ជុំវិញទីក្រុងម៉ារ៉ាវី ក្នុងនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅថ្ងៃនេះ។​

អាជ្ញាធរនិយាយថា ពួកគេសង្ឃឹមជនស៊ីវិលប្រមាណ​១០០០នាក់ អាចជម្លៀសចេញពីកន្លែងផ្ទុះហិង្សានោះ ប៉ុន្តែជាក់ស្តែងជម្លៀសបានតែប្រមាណ​១៣០នាក់តែប៉ុណ្ណោះ។​ នេះបើតាមសារព័ត៌មាន​ BBC។​

បទឈប់បាញ់គ្នារវាងកងទ័ពនិងបណ្តាញក្រុមឧទ្ធាម ដែលគេហៅថា ក្រុម IS ត្រូវបានលុបចោលហើយភាគីបានបើកការវាយប្រហារ។ ការបាញ់ប្រហារនៅមួយរយៈចុងក្រោយនេះ បណ្តាលឲ្យមនុស្សប្រមាណ១៧០នាក់ ស្លាប់ ក្នុង ២០នាក់ជាជនស៊ីវិល។​

គេនៅមិនទាន់ដឹងថា តើការបាញ់ប្រហារគ្នានោះបានផ្អាកហើយឬនៅ ខណៈរដ្ឋាភិបាលព្យាយាមចរចាជាមួយក្រុមឧទ្ធាម ដើម្បីផ្អាកការបាញ់គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ