អាមេរិកថា ការផ្តាច់ទំនាក់ទំនងជាមួយកាតាមិនប៉ះពាល់ការប្រឆាំងភេរវកម្មទេ

រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក​ Jim Mattis ថ្លែងនៅថ្ងៃចន្ទនេះថា ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតាពីប្រទេសមួយចំនួននោះ មិនប៉ះពាល់ដល់ដំណើរប្រឆាំងភេរវកម្មនោះទេ ប៉ុន្តែសូមឲ្យប្រទេសទាំងនោះលើកហេតុផលជជែកគ្នា។​

ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត អេហ្ស៊ីប សម្ព័ន្ធអារ៉ាប់ និងប្រទេសបារេន​ បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតា នៅថ្ងៃចន្ទនេះ ដោយចោទថា ប្រទេសកាតា បានផ្តល់មូលដ្ឋានឲ្យពួកក្រុមភេរវកម្ម ។

នេះគឺជាជម្លោះដែលបង្ហាញពីការរាលដាលគ្រោះថ្នាក់ ក្នុងជម្លោះចោទថា កាតាជាប្រទេសកាន់សាសនាឥស្លាមយូរជាងលើពិភពលោក​ គាំទ្រពួកភេរវកម្ម។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

លោក Tillerson ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការប្រជុំនៅទីក្រុងស៊ីនីប្រទេសអូស្ត្រាលីថា លោកមិនជឿថា ករណីនេះ ប៉ះពាល់ ផ្នែកខ្លះឬ ទាំងអស់ ក្នុងដំណើរការប្រឆាំងភេរវកម្មនៅក្នុងតំបន់ឬ នៅលើពិភពលោកនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ