ទីតាំងជួញដូរសត្វព្រៃខុសច្បាប់មួយកន្លែងក្នុងស្រុកក្រគរ ខេត្តពោធិសាត់ត្រូវបានបង្រ្កាប

សេចក្តីរាយការណ៍ពី ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ បានឲ្យដឹងនៅថ្ងៃទី ២៤ ខែមិថុនានេះថា ករណីកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃខុសច្បាប់ នៅភោជនីយដ្ឋាន «ម្លប់ស្បូវ ត្រជាក់ចិត្តស្រីឡូត» ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានសម្រេចពិន័យប្រាក់ម្ចាស់ភោជីយដ្ឋាន ចំនួន៧,១៧៦,០០០រៀល និងដុតបំផ្លាញចោល នូវសាច់សត្វព្រៃដែលរឹបអូសបានទាំងអស់។

មន្រ្តីនគរបាលស្រុកក្រគរ បានថ្លែងប្រាប់ ឲ្យដឹងថា ទីតាំងដែលចរាចរលក់សាច់សត្វព្រៃខុសច្បាប់នោះ មានឈ្មោះ «ម្លប់ស្បូវត្រជាក់ចិត្តស្រីឡូត» ជារបស់ម្ចាស់ឈ្មោះ ជួន ស្រីឡូត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សាច់សត្វព្រៃដែលរកឃើញ និងដកហូតបានរួមមាន៖ ជ្រូកព្រៃ៤៥,៥គីឡូក្រាម, ឈ្លូស១គីឡូក្រាម, ត្រកួត ៦គីឡូក្រាម, ជើងខ្លាឃ្មុំ១គូរ ស្នើនឹង៤,៥គីឡូក្រាម សរុប៥៧គីឡូក្រាម។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។