ពលរដ្ឋប្រមាណ៦០០នាក់ក្នុងខេត្តក្រចេះតវ៉ារឿងក្រុមហ៊ុនវៀតណាមបិតផ្លូវមិនឲ្យធ្វើដំណើរ

ប្រជាពលរដ្ឋប្រមាណ៦០០នាក់បានជួបជុំគ្នានៅមុខក្រុមហ៊ុនវៀតណាមមួយកន្លែង ដើម្បីធ្វើការតវ៉ាស្នើសុំឲ្យ​ក្រុមហ៊ុនបើកផ្លូវសម្រាប់ពួកគាត់បានធ្វើដំណើរឆ្លងកាត់ដូចដើមវិញ។
ការតវ៉ានេះធ្វើឡើងនៅមុខក្រុមហ៊ុនវៀតណាមដូទីសាយហ្គនប៊ិនភឿក ស្ថិតនៅភូមិអាលច ឃុំកន្តួត ស្រុកចិត្របូរី ខេត្តក្រចេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
ពលរដ្ឋម្នាក់លោក រ៉េត គ័ងហុង បានឲ្យដឹងថា ផ្លូវមួយនេះគឺជាផ្លូវតាំងពីបុរាណមកម៉្លេះ ប្រជាជនធ្វើដំណើរចេញចូលបាន ២៤ម៉ោង ក្រោយមកក៏មានក្រុមហ៊ុនវៀតណាមបានមកបង្កើតនិងស្ថាបនាផ្លូវនេះឡើងវិញ។
លោកបន្តទៀតថា បន្ទាប់មកប្រហែលបួនប្រាំខែនេះស្រាប់តែគេបានកំណត់ម៉ោង ៧ព្រឹកអាចចូលបាន ហើយមុនម៉ោង ៧យប់ត្រូវចេញវិញជាដាច់ខាត បើចេញមិនទាន់គេមិនយកយាន្តជំនេះចេញទេ។
លោកបញ្ជាក់ថា៖«ក្រុមហ៊ុននិងវាដាក់ម៉ោងឲ្យយើងចេញចូល ម៉ោង ៧ព្រឹកបានឲ្យចូលម៉ោង ៧យប់បានឲ្យ​ចេញ បើសិនយើងមកក្រោយម៉ោង ៧យប់វាឲ្យទុកសម្ភារះតាឡេថងអី វាឲ្យទុកចោលនៅនឹង»។
ក្រោយការតវ៉ារបស់ប្រជាពលរដ្ឋក៏មានអាជ្ញាធរថ្នាក់ភូមិ ឃុំ ស្រុក ខេត្តបានចុះមកអត្តរាគម និងរកដំណោះស្រាយជូនគួកគាត់ ហើយសន្យាថានិងអនុញាត្តឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលដោយសេរីវិញ ប្រជាជនទាំងអស់សារទរចំពោះដំណោះស្រាយនេះ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ម៉ាប់ ស៊ុយ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។