ពលរដ្ឋមួយចំនួនរងផលប៉ះពាល់នៃការធ្វើចម្លាក់ថ្ម នៅកំពង់ធំ

ពលរដ្ឋមួយចំនួនដែលរស់នៅក្បែសិប្បកម្មចម្លាក់ថ្មក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រង ផលប៉ះពាល់សុខភាពដោយការធ្វើចម្លាក់ថ្មរបស់សិប្បកម្មថ្មជាច្រើនកន្លែង។ ក្នុងកិច្ចប្រជុំមួយរបស់អង្គការ គោលនយោបាយនិងការតស៊ូមតិ( API )នៅថ្ងៃទី ១១ខែ​ កក្ដដា​ ឆ្នាំ២០១៧ នៅវត្តត្បូងក្រពើ ឃុំ ស្រុកខាងលើ

ពលរដ្ឋម្នាក់ ដែលរស់នៅជិតកន្លែងធ្វើចម្លាក់ថ្ម ដោយសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់អំពីផលប៉ះពាល់សុខភាពដោយសារការធ្វើចម្លាក់ថ្មនេះថា《ខ្ញុំមានការលំបាកខ្លាំងរាល់ថ្ងៃ ឃើញតែហុយនិងរំខានដោយសារសម្លេងដាប់និងឆាបថ្មទាំងថ្ងៃទាំងយប់ បង្កឲ្យកើតរោគសើស្បែក និងរលាកផ្លូវដង្ហើម កន្លងមកខ្ញុំបានប្រាប់មេភូមិ មេភូមិ​ថាឲ្យប្រាប់ខ្លួនឯងទៅក្រែងគេខ្លាចព្រោះខ្ញុំប្រាប់ច្រើនដងហើយគេមិនស្តាប់សោះ》។
​ដូចគ្នានេះដែរ ប្រជាពលរដ្ឋនៅក្បែរកន្លែងនោះម្នាក់ទៀត​ លោកកង ធី បាន​និយាយថា«កាលណាយើងប្រាប់គេទៅហាក់ដូចជាយើងមិនចង់ឲ្យគេរកស៊ី ព្រោះអ្នកភូមិសំណាក ក្នុងឃុំ
កកោះគ្នារកស៊ីតែមុខរបរហ្នឹង» ។

ទាក់ទងនិងរឿងនេះ អនុភូមិសំណាក លោក យន់ សំអឿន បានអោយដឹងថា គាត់ធ្លាប់ដាក់សំណើរហ្នឹងទៅក្រុមប្រឹក្សាឃុំកកោះដែរ ប៉ុន្តែពុំមានការឆ្លើយតបសោះ ។
​សំណូមរបស់ប្រជាពលរដ្ឋ សូមឲ្យអាជ្ញាធរជួយឲ្យសិប្បករចម្លាក់ថ្ម រកទីតាំងកន្លែងណាដែលផុតពីទីប្រជុំជន ​​ដើម្បីសុខមាលភាពប្រជាពលរដ្ឋទាំងអស់គ្នា ។

រាយការណ៍ដោយពលរដ្ឋអ្នសារពត៌មាន ខេត្តកំពង់ធំ​ លោក ជឿម វឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។