មន្រ្តីអង្គការ Comfrel៖ ដោយសារនិតិវិធី គ ជ ប មានភាពស្មុគ្រស្មាញ អ្នកប្រើឯកសារបញ្ជាក់អត្តសញ្ញាណ(ឯអ) មានភាគរយខ្ពស់ក្នុងការបោះបង់សិទ្ធិទៅបោះឆ្នោត

តំណាង អង្គការ Comfrel លោក យឿងសុធារ៉ា បានឲ្យដឹងថា “ ប្រជាពលរដ្ឋ ៣២ម៉ឺននាក់ក្នុងចំណោម ៧,8លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អត់មានអត្តសញ្ញាណប័ណ្ណ រងការបាត់បង់សិទ្ធិបោះឆ្នោតដោយសារភាពស្មុគស្មាញរបស់ គ.ជ.ប ”។ លោកបន្តទៀតថា ការបំពេញទំរង់បែបបទឯកសារបញ្ជាក់អត្តសញ្ញាណមានការលំបាក ដូចជា ត្រូវ រកសាក្សី រូបថតការធ្វើដំណើរឆ្ងាយ ជាដើម ។ នេះជាអ្វីដែលលោកបានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលពលរដ្ឋសារពត៌មាន នៅភោជនីយ៍ដ្ឋាន
អ័រគីដេ ភ្នំពេញ ថ្ងៃទី២៧ឧសភា ឆ្នាំ២០១៧ ដែលមានពលរដ្ឋសារពត៌មានចំនួន២០នាក់/ស្រី៣ ដែលមកពីខេត្ត ៤ផ្សេងគ្នា។

អ្នកទៅចុះឈ្មោះបោះឆ្នោតដោយប្រើឯកសារបញ្ជាក់អត្តសញ្ញាណ(ឯអ) ចំនួនជាង៣២ម៉ឹននាក់ នៅទូទាំងប្រទេស មានភាគរយខ្ពស់ក្នុងការបោះបង់សិទ្ធិទៅបោះឆ្នោត ដោយសារនិតិវិធី គ ជ ប មានភាពស្មុគ្រស្មាញ ។ នេះបើតាមសម្តីលោក យឿម សុធារ៉ា មន្ត្រីឃ្លាំមើលការរៀបចំបោះឆ្នោត អង្គការខុមហ្វ្រែល។
លោកបានបន្តទៀតថា “សាម៉ីខ្លួនត្រូវរកសាកសី2នាក់ ត្រូវថតរូបថត ទៅបំពេញពាក្យនៅសិចដើម្បីផ្ទៀងផ្ទាត់ រួចយកឲ្យមេឃុំស៊ីញ៉េ ឲ្យស្មៀនបោះត្រា បើទៅមិនជួបស្មៀនឬមេឃុំ គាត់ខាត់ពេល ចឹងគាត់អាចខ្ជិលហ្មង” ។ លោកបានបន្តទៀតថា អង្គការខុមហ្រ្វែល បានស្នើរទៅ គ ជ ប ឲ្យចេញប័ណ្ណបោះឆ្នោតដល់អ្នកគ្មានអត្តសញ្ញាណប័ន្តដូចប័ន្តជំនាន់អ៊ុនតាក់ងាយស្រួលជាង តែមកដល់ពេលនេះ គ ជ ប មិនឆ្លើយតប។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។