រដ្ឋយល់ព្រមធ្វើប្លង់ ដីស្រែប្រជាពលរដ្ឋជាង៣០០ក្បាលដី ដោយមិនគិតថ្លៃ

ដីស្រែប្រជាពលរដ្ឋជាង៣០០ក្បាលដីស្ថិតនៅភូមិ ដំណាក់អំពិល ដប់បាត ខ្មារ វត្តលួង ជុំរុំសៀម ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់  ដែលរដ្ឋជីកប្រឡាយកាត់ ឥឡូវអភិបាលខេត្តពោធិ៍សាត់ យល់ព្រមធ្វើប្លង់ជូនវិញ ដោយមិនតម្រូវឲ្យពលរដ្ឋម្ចាស់ដីចេញថ្លៃសេវាឡើយ។

លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ មានប្រសាសថា យោងតាមសំណើររបស់លោក នូ រ៉េន តំណាងប្រជាពលរដ្ឋក្នុងសង្កាត់លលកស កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ឲ្យរដ្ឋធ្វើប្លង់ជូនពួកគាត់នូវដីសេសសល់ពីការជីកប្រឡាយនោះ ពេលនេះអភិបាលខេត្តយល់ព្រមតាមសំណើរហើយ ហើយលោកបានចាត់តាំងខាងជំនាញពាក់ព័ន្ធឲ្យចុះសិក្សានឹងធ្វើប្លង់ជូនវិញ ដោយមិនតម្រូវឲ្យម្ចាស់ចេញថ្លៃសេវាអ្វីទាំងអស់។

ការប្រកាស់នេះបានធ្វើនៅក្នុងកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សាក្រុង នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅវត្តសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។