ស្រ្តីមេម៉ាយពិការភ្នែកម្នាក់ ឈ្មោះ ហែម រីម អាយុ ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងជួបបញ្ហាជីវភាពខ្វះខាត់យ៉ាងខ្លាំង សព្វថ្ងៃគាត់រស់នៅម្នាក់ឯង ដោយពឹងអាស្រ័យលើទានពីអ្នកជិតខាងបន្តិចបន្ទួច ហើយថ្ងៃខ្លះត្រូវដេកអត់ក៏មាន។ អ្នកស្រី នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ តាមរយៈពលរដ្ឋអ្នកសារព័ត៌មាន សូមអំពាវនាវដល់សប្បុរសជននានា និងអជ្ញាធរ មេត្តាជួយរូបគាត់ឲ្យមានជម្រកនិងចំណីអាហារហូបចុកសមរម្យនឹងគេផង។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ អ្នកស្រី ង៉ាន សុខា