ស្ថានទូតបារាំង ធ្វើពិធីរម្លឹកខួប៥០ឆ្នាំនៃដំណើរទស្សនកិច្ចលោក ដឺហ្គោល

ដំណើរទស្សនៈកិច្ចរបស់លោកឧត្តមសេនីយ៍ ដឺហ្គោល នៅកម្ពុជា (ប្រភព​ Getty Image)

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា គ្រោងនឹងធ្វើពិធីរម្លឹកខួប៥០ឆ្នាំនៃដំណើរទស្សនៈកិច្ចរបស់លោកឧត្តមសេនីយ៍ ដឺហ្គោល នៅកម្ពុជា នៅថ្ងៃទី១០-១១ ខែតុលា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង។

ពិធីអបអរខួបទី៥០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់លោក ដឺហ្គោល នៅកម្ពុជានេះ សម្រេចធ្វើឡើងជាលើកទី២ ក្រោយពិធីរម្លឹកខួបលើកដំបូងកាលពី២០ឆ្នាំមុន បានធ្វើឡើងក្នុងអំឡុងទសវត្សឆ្នាំ១៩៩០។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ពិធីរម្លឹកខួប៥០ឆ្នាំនេះ នឹងមានការរៀបចំកម្មវិធីផ្សេងៗ ដូចជា ស្និសីទស្តីពី «ស្មារតីនៃសុន្ទកថាក្រុងភ្នំពេញនិងកម្ពុជា» ពិព័រណ៍និងទស្សនីយភាពពាក់ព័ន្ធនឹងឥទ្ធិពលនៃដំណើរទស្សកិច្ចរបស់លោកឧត្តមសេនីយ៍ ដឺហ្គោល។

ទំនាក់ទំនងមិត្តភាព និងស្ថេរភាពរវាងកម្ពុជា និងប្រទេសបារាំង ត្រូវបានគេកត់សម្គាល់ដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន ក្នុងនោះមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកឧត្តមសេនីយ៍ ដឺហ្គោល ក្នុងអំឡុងឆ្នាំ១៩៦៦ ដែលបានធ្វើឡើងក្នុងលក្ខណៈទ្វេភាគី មិត្តភាព និងសាមគ្គីភាព ទៅលើជោគវាសនានៃប្រទេសកម្ពុជានិងបារាំង ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងទៅ។

ប្រទេសកម្ពុជាបានឋិតនៅក្រោមនឹមអាណានិគមនិយមបារាំងអស់រយៈពេល៩០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ