ចិនហៅ Trump ថាជាមនុស្សមិនមានបទពិសោធន៍ការទូត

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ (Reuters)

កាសែតរដ្ឋចិនបានបន្តចុះផ្សាយនៅថ្ងៃចន្ទនេះ វាយប្រហារថា ករណីប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី គឺលោកត្រាំ បានហៅទូរសព្ទទៅកាន់អ្នកស្រី សៃ អ៊ឹងវេន ដើម្បីសម្តែងការគួរសមនោះថា ត្រាំ ជាមនុស្សដែលមិនមានបទពិសោធន៍ការទូត។

កាសែតរដ្ឋចិនសរសេរជាភាសាអង់គ្លេសឈ្មោះ China Daily សរសេរថា ការនិយាយទូរសព្ទ១០នាទី រវាងលោក ត្រាំ ទៅកាន់មេដឹកនាំតៃវ៉ាន់នោះ គឺមិនមានផលប៉ះពាល់អ្វីទេ តែគ្រាន់បញ្ជាក់ថា លោក ត្រាំ និងក្រុមការងាររបស់លោក មិនមានបទពិសោធន៍ជាមួយកិច្ចការបរទេសឬការងារការទូតទេ។ កាសែតនោះបន្តថា នេះជាសកម្មភាពដែលពួកគេខ្វះការយល់ដឹង បញ្ហាប្រឈមក្នុងការទំនាក់ទំនងរវាងអាមេរិកនិងចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីការបរទេសចិនថ្លែងកាលពីថ្ងៃសៅរ៍ប្រាប់ឲ្យភាគីអាមេរិកត្រូវមានប្រុងប្រយ័ត្នចំពោះការបោះដៃទៅតៃវ៉ាន់ថា រឿងមិនចាំបាច់កុំធ្វើឲ្យរំខានដល់ទំនាក់ទំនងចិននិងអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ