ផ្ទះពលរដ្ឋជាង១០០ខ្នងនៅឧត្តរមានជ័យខូចខាតដោយសារខ្យល់កន្រ្តាក់

ដោយ លោក បូ សាវី​​ | ថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 2:50 PM | បរិស្ថាន | 0 | 3353 ផ្ទះប្រជាពលរដ្ឋប្រមាណ នៅខេត្ដឧត្ដរមនជ័យ បានខូចខាតដោយសារភ្លៀង លាយលាយឡំខ្យល់កន្ត្រាក់ (បូ សាវី)

ផ្ទះប្រជាពលរដ្ឋប្រមាណ១១៧ខ្នងផ្ទះ នៅខេត្ដឧត្ដរមនជ័យ បានខូចខាតដោយសារភ្លៀង លាយលាយឡំខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៥ខែមីនាម្សិលមិញ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ លោក ញឹក គួន អោយដឹងនៅថ្ងៃនេះថា ភ្លៀងកក់ខែមានកំរិតទឹកភ្លៀង៣៣មម ហើយបានលាយឡំជាមួយខ្យល់កន្ត្រាក់ ធ្វើអោយប៉ះពាល់ដល់លំនៅឋានពលរដ្ឋមួយចំនួននៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ប៉ុន្ដែគ្រោះធម្មជាតិនេះ មិនប៉ះពាល់ដល់ជិវិតមនុស្សនោះទេ គ្រាន់តែខូចខាតផ្ទះពលរដ្ឋជាង១០០ខ្នងផ្ទះ និងទ្រព្យសម្បត្តិប៉ុណ្ណោះ។

បើតាមរបាយការណ៍អាជ្ញាធរខេត្ដឧត្ដរមានជ័យ អោយដឹងថា លំនៅឋានប្រជាពលរដ្ឋចំនួន ១១៧ ខ្នងផ្ទះ ក្នុងនោះក៏មានលំនៅដ្ឋាន ខ្មែរឥស្លាម ដែលទើបសងថ្មីមានចំនួន៤៤ខ្នងផងដែរ។លំនៅឋានទាំងនោះ បានដូលរលំ និងខ្លះទៀតប៉ើងដំបូល និងជញ្ជាំង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required