អាមេរិក និង​ចិន​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​ទ្វេភាគី​នៅ​ប៉េកាំង

សហរដ្ឋអាមេរិក និងចិន បានចាប់ផ្ដើមកិច្ចពិភាក្សាសេដ្ឋកិច្ច និងយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់ពួកគេ នៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ ខណៈកំណើននៃភាពតានតឹងជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង បានគំរាមកំហែងទៅលើជំនួបនេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា ចិន និងអាមេរិក ត្រូវការបង្កើនទំនុចចិត្តនឹងគ្នាទៅវិញទៅមក ដោយលោកបានអំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជម្លោះ និងបញ្ចៀសការវិនិច្ឆ័យខុស។

ប្រទេសចិន បានអះអាងជាម្ចាស់លើដែនទឹកស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូង បើទោះបីជាមានការអះអាងជាម្ចាស់ពីសំណាក់បណ្ដាប្រទេសជិតខាងនៅតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ហើយចិនបានកសាងកោះសិប្បនិម្មិតនានា នៅតំបន់នោះ សម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានយោធា។

ក្រុងវ៉ាស៊ីងតោន បានឆ្លើយតបនឹងបញ្ហានេះ ដោយបានបញ្ជូននាវាចម្បាំងទៅកៀកនឹងកោះប៉ប្រះទឹកដែលចិនអះអាងជាម្ចាស់នោះ ដោយបានធ្វើឲ្យចិនខឹងសម្បារយ៉ាងខ្លាំង។

កិច្ចប្រជុំរវាងប្រទេសទាំងពីរនេះ គ្រោងលើកយកបញ្ហានានាលើសពីជម្លោះសមុទ្រចិនខាងត្បូងទៅទៀត ក្នុងនោះមានទាំងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពប្រព័ន្ធអ៊ិនធឺណិត ភេរវកម្ម ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ