ប្រមុខ​កា​ទូត​អាមេរិក និង​ចិន​ជជែក​គ្នា​ពី​ដំណើរ​ទស្សនកិច្ច លោក អូ​បា​ម៉ា និង​បញ្ហា​កូរ៉េខាងជើង​

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (រូបភាពពីបណ្តាញសារព័ត៌មាន​Channel News Asia)

ក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានជជែកជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi តាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ម្សិលមិញ អំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទៅកាន់ខេត្ត Hangzhou ប្រទេសចិន និងការចូលរួមក្នុងជំនួបប្រទេសមានសេដ្ឋកិច្ចធំទាំង ២០។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ខ្លឹមសារសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស ដែលបាននិយាយថា លោករដ្ឋមន្ត្រីការបរទេស John Kerry និងលោករដ្ឋមន្ត្រីការបរទេស Wang Yi ក៏បានពិភាក្សាគ្នាផងដែរអំពីការឆ្លើយតបដ៏សមរម្យទៅនឹងទង្វើគឃ្លើននាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។

កាលពីថ្ងៃពុធកន្លងមកនេះ កូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលមួយទៀត ដែលបានធ្លាក់ចូល ឬនៅជិតដែនទឹករបស់ជប៉ុនជាលើកដំបូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ