លោក ហ៊ុន សែន ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការ ៣ថ្ងៃនៅប្រទេសជប៉ុន

លោក ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន កាលពីពេលកន្លងទៅ (រូបភាពពី​ហ្វេស​ប៊ុក​លោក​ហ៊ុន​ សែន​)

លោក​នាយរដ្ឋ​មន្ត្រី ហ៊ុន សែន រួម​ជា​មួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​នេះ បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទសន្សកិច្ច​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ នៅ​ក្នុងប្រទេស​ជប៉ុន។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ លោក​នាយករដ្ឋ​មន្ត្រី បាន​រៀបរាប់​ថា រូប​លោក និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ បាន​ចាក​ចេញ​ពី​កម្ពុជាទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៩ ខែ​សីហា​នេះ។

លោក ហ៊ុន សែន ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋ​មន្ត្រី​ជប៉ុន ហ្ស៊ិនហ្ស៊ូ អាបេ មុន​នឹង​មេដឹកនាំ​ទាំង​ពីរ​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​​ជំនួយ​ឥត​សំណង ៣៥​លាន​ដុល្លារ និង​កម្ចី​ឥណទាន​ទំហំ ២០៩​លាន​ដុល្លារ។

លោក ហ៊ុន សែន បញ្ជាក់​ថា ទឹក​ប្រាក់​ជំនួយ ៣៥​លាន​ដុល្លារ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជ​ធានី​ភ្នំពេញ ខណៈកម្ចី​ឥណទាន ២០៩​លាន​ដុល្លារ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​អភិវឌ្ឍ​កំពង់ផែ​កុងតឺន័រ​ថ្មី​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ