បក្សប្រឆាំងថានឹងទៅសួរសុខទុក្ខលោក កឹម សុខា នៅពន្ធនាគារដូចពេលមុន

លោក ម៉ៅ មុនីវណ្ណ និងក្រុម​តំណាង​រាស្ត្របក្សប្រឆាំង (FB: Mao Monyvann)

តំណាងរាស្ត្របក្សប្រឆាំង អះអាងថា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ពួកគេនឹងទៅសួរសុខទុក្ខ មេប​​ក្ស​​រប​ស់ខ្លួន នៅពន្ធ​នា​គា​រត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដូចពេលមុនៗ ដើម្បីថ្លែងសារជំទា​ស់​ទៅ​​​​នឹងនីតិវិធី​​ឃុំខ្លួ​ន ដែលថា រំលោភរដ្ឋធម្មនុញ្ញ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម​ សុខា ត្រូវតុលាការបង្កាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ទៅពន្ធនា​គា​​រ​​​ត្រ​​​ពាំ​​ងផ្លុង​ ទាំងមានអភ័យឯកសិទ្ធិសភា ដោយចោទថា «ក្បត់ជាតិ»។ ប៉ុន្តែ ​ស​ហគមន៍ជាតិ និងអន្តរជា​តិ មួយចំនួន ហៅចំណាត់ការចាប់ និងឃុំ​ខ្លួន​​​​​​​នោះ​ថា ជា​ការគំរាមកំហែងផ្នែកនយោបាយ និង​អំ​ពា​​វនា​​វឲ្យដោះ​លែងជាបន្ទាន់។

តំណាងរាស្ត្របក្សប្រឆាំង លោក ម៉ៅ មុន្នីវណ្ណ ឲ្យ VOD ដឹង នៅថ្ងៃទី៦ខែតុលា នេះថា ក្រុមអ្នកតំ​ណា​ង​រាស្ត្របក្សប្រឆាំង ​នឹ​​​ង​ទៅសួរសុខទុក្ខលោក កឹម សុខ ដូចពេលមុនៗដែរ។ លោកថា បើតុលាការមិនអនុ​ញ្ញឲ្យ​ពួកគេចូល​ជួ​ប លោ​ក កឹម សុខា ពួកគេ នឹងបន្តប្រមូលផ្តុំគ្នា នៅមុខពន្ធនាគារ ដើម្បីសំដែងមតិជំទា​ស់​ទៅ​នឹ​ង​​នី​​​តិវិ​​ធីឃុំខ្លួន ដែលថា បានរំលោភនឹងអភ័យឯកសិទ្ធិសភា។

លោកថា៖ «ជាលក្ខណទូទៅ គឺយើងបានសម្រេចក្នុងអង្គប្រជុំអចិន្ត្រៃយថា ជារៀលរាល់ថ្ងៃចន្ទ យើងឲ្យក្រុមអ្នកតំណាងរាស្ត្រហ្នឹងគាត់ទៅត្រពាំងផ្លុងហ្នឹង»

គូរំលឹកថា លោក កឹម សុខា ត្រូវបានតុលាការ បង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជា​ង​មួ​យខែហើយ។ ប៉ុន្តែ តុលាការ ក៏មិនទាន់អនុញ្ញាតិឲ្យតំណាងរាស្ត្រណាម្នាក់ បានចូលជួប លោក កឹម សុ​ខា ដែរ ទោះបីពួកគេ បានដាល់លិខិតសុំជួបបន្តបន្ទាប់ក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ