ប្រជាពលរដ្ឋស៊ីរី២៥០នាក់ត្រូវក្រុមរដ្ឋឥស្លាមចាប់ធ្វើចំណាត់ខ្មាំង

(រូបភាពពី Bloomberg)

ប្រជាពលរដ្ឋស៊ីរី២៥០នាក់​បានបាត់ខ្លួន នៅពេលដែលក្រុមរដ្ឋឥស្លាមវាយប្រហារចូលភាគខាងកើតនៃរដ្ឋ Damascus ពលរដ្ឋដែលបាត់ខ្លួននោះត្រូវគេសង្ស័យថាត្រូវក្រុមរដ្ឋឥស្លាមចាប់ជំរិត។​

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ចុះផ្សាយថាការវាយប្រហាររបស់ក្រុមរដ្ឋឥស្លាម​ចូលក្នុងទីក្រុង Dmeir ភាគខាងកើតនៃរដ្ឋ Damascus ប្រមាណ៥០គីឡូម៉ែត្រ។​ ក្រុមអ្នកបាត់ខ្លួនទាំងនោះធ្វើការនៅរោងចក្រផលិតស៊ីម៉ង់ត៍។​

មន្ត្រីរដ្ឋបាលនៃរោងចក្រផលិតស៊ីម៉ង់ត៍ថ្លែងថាតាំងពីថ្ងៃចន្ទមកការបាត់ខ្លួនបុគ្គលិកនិងកម្មកររបស់ខ្លួននៅមិនទាន់មានដំណោះស្រាយនៅឡើយ។​

ក្រុមអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅប្រទេសស៊ីរីបានរាយការណ៍ថាមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនពីរោងចក្រផលិតស៊ីម៉ង់ត៍និងតំបន់ផ្សេងៗទៀត។ ក្នុងរបាយការណ៍បញ្ជាក់ថាក្នុងចំណោមជនស៊ីវិលដែលត្រូវបានចាប់ខ្លួននោះគឺ១៨នាក់ត្រូវបានសម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ