នគរបាល​វៀតណាម​ជាប់ព្រំដែនឧបត្ថម្ភលុយនិងប្រេងដល់នគរបាល​ខេត្តក្រចេះ

គនរបាលវៀតណាមនៅខេត្តជាប់ព្រំដែន​ បានឧបត្ថម្ភជាប្រេងម៉ាស៊ូតនិងលុយដល់នគរបាលខេត្តក្រចេះ ខណៈភាគីទាំងពីរបានបញ្ជាក់ជំហរពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានតាមព្រំដែន។​

កិច្ចប្រជុំលើកទី២៨ និងលើកទិសដៅសហប្រតិបត្តិការលើកទី២៩របស់អាជ្ញាធរខេត្តក្រចេះរបស់កម្ពុជា និង អាជ្ញាធរខេត្តប៊ិញភឿករបស់វៀតណាមបានធ្វើឡើងនៅថ្ងៃទី៥ខែមេសា នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ។​នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋានគរបាលជាតិ។​

នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានពិភាក្សាពីការរក្សាសណ្តាប់ធ្នាប់តាមព្រំដែន  ទប់ស្កាត់អំពើភេរវកម្ម ការជួញដូរអាវុធនិងឧក្រិដ្ឋកម្មផ្សេងៗទៀត។​

ក្នុងឱកាសនោះ ភាគីវៀតណាម​បានផ្តល់ប្រេងម៉ាស៊ូតចំនួន​៤ពាន់លីត្រដល់ស្នងការនគរបាលខេត្តក្រចេះលោក​ លន់ សុផាត ទុកចាត់ចែងការងារក្នុងអង្គភាពនិង ផ្តល់លុយចំនួន​១ម៉ឺនដុល្លារ សម្រាប់ជួយដល់​ការកសាងអគារមជ្ឈមណ្ឌលកែប្រែអ្នកញៀនថ្នាំនិង ស្តារនីតសម្បទាដែលកំពុងកសាងឡើងនៅខេត្តក្រចេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ