លោក ត្រាំ ថាអាមេរិក​​លែង​​អត់​ឱន​ចំពោះ​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​ទៀត​ហើយ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា អាមេរិក​នឹង​មិន​អត់​ឱន​ឲ្យ​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​ទៀត​ទេ ប៉ុន្តែលោក​ថា ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង មិន​មែន​ជា​ “ជម្រើស​ទី​មួយ” ​របស់​លោក​នោះ​ទេ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា សម្ដី​របស់​លោក ត្រាំ ហាក់​ស្រប​គ្នា​ទៅ​នឹង​អ្វី​ដែល​លោក​នឹង​ត្រូវ​ឡើង​ថ្លែង​ទៅ​កាន់​សភា​អាមេរិក ដែល​នៅ​ក្នុង​នោះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ទាំង​អស់ សុទ្ធ​តែ​សង្កត់​ធ្ងន់​ពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ខាង​កាទូត​ចំពោះ​វិបត្តិ​មួយ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ក្នុង​រដ្ឋបាល​លោក ត្រាំ បាន​និយាយ​ថា សេតវិមាន​កំពុង​តែ​ពិចារណា​អំពី​ការ​ចាក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាង​ត្បូង។ បញ្ហា​នេះ អាច​បណ្ដាល​មក​ពី​ភាព​ចម្រូង​ចម្រាស់​របស់​លោក ត្រាំ នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុង​សេអ៊ូល។

សេតវិមាន​អាមេរិក បាន​និយាយ​ថា នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​ពិភព​លោក​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី​៦ និង​មាន​ឥទ្ធិពល​​ខ្លាំង​បំផុត​នោះ លោក ត្រាំ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ប្ដេជ្ញា​ចាត់​វិធានការ​បន្ថែម​ទៀត ក្នុង​គោល​បំណង​សម្រេច​ឲ្យ​បាន​នូវ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ