រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន​បញ្ជាក់ថាអាចដោះស្រាយបញ្ហាបានដោយមិនមានការជួយពីអាមេរិក

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនថ្លែងនៅថ្ងៃសុក្រនេះថា ទំនាក់ទំនងរវាងអាមេរិកនិងហ្វីលីពីនឈានដល់ផ្លូវបែក ហើយលោកបញ្ជាក់ថាយោធាហ្វីលីពីនអាចគ្រប់គ្រងស្ថានការណ៍បាន បើសិនជាសន្និសញ្ញាចងសម្ព័ន្ធមិត្ត ជាមួយអាមេរិកត្រូវបានបញ្ចប់នោះ។

លេខាធិការក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana ថ្លែងថា ការដែលប្រធានាធិបតីរ៉ូទ្រីហ្គោ ឌូទើតេ ចង់ទិញអាវុធ ពីចិន និង រុស្ស៊ី ហើយចង់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកនោះ មិនមានការជំទាស់ពី ពួកក្រុមយោធា នោះទេ។

Lorenzana ស្នើឲ្យមន្ត្រីផ្សេងៗទៀត គាំទ្រប្រធានាធិបតី ក្នុងតវ៉ាប្រឈមមុខដាក់គ្នាជាមួយអាមេរិក ដែលកំពុងធ្វើដំ ណើរឆ្ពោះទៅរកការផ្តាច់សម្ព័ន្ធមិត្ត។ លោកថ្លែងនៅថ្ងៃសុក្រនេះថា យោធាអាមេរិកជួយហ្វីលីពីនមិន សូវជាច្រើន ប៉ុន្មានទេ ហើយថា យោធាអាមេរិកអាចស្នើទៅសភាបានតែប្រមាណ៥០ទៅ១០០លានដុល្លារប៉ុណ្ណោះសម្រាប់ជួយ។

Lorenzana បញ្ជាក់ថា តម្លៃប៉ុណ្ណេះ ហ្វីលីពីនអាចរស់នៅខ្លួនឯងបានដោយ មិនចាំបាច់មានការជួយពីអាមេរិកទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ