ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនដល់​៥២នាក់​

អាជ្ញាធរឥណ្ឌូនេស៊ីបានថ្លែងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្លាំង៦,៥ រិច្ឆទ័រនៅព្រឹកថ្ងៃពុធនេះ នៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី នៅក្នុងខេត្ត Aceh បានកើនឡើងដល់៥២នាក់។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ លោក Sutopo Nugroho ថ្លែងថា ចំនួនអ្នកស្លាប់រកឃើញនៅរសៀលនេះមាន៥២នាក់ ខណៈក្រុមការងារជួយសង្គ្រោះនៅតែបន្ត ហើយលោកថា តាមការប៉ាន់ស្មានអ្នកស្លាប់អាចកើនឡើងជាង៧០នាក់។ នេះបើតាមសារព័ត៌មាន Channel News Asia។

ចំណែកអាគារក៏មានសេចក្តីរាយការណ៍ថា ខូចខាតអស់ចំនួនច្រើនដែរ តែមិនទាន់បូកសរុបជាផ្លូវការនៅឡើយទេ។ ព្រះវិហារ ផ្សារទំនើប និងផ្ទះជាច្រើនបានបាក់ មនុស្សម្នានាំគ្នារត់ចេញទៅរកកន្លែងមានសុវត្ថិភាព។ ទោះយ៉ាងណា ក្រុមអ្នកភូមិសាស្ត្របានបញ្ជាក់ថា ការរញ្ជួយដីនេះមិនមានសញ្ញាបង្ហាញពីរលកស៊ូណាមីនោះទេ។

ការរញ្ជួយដី នៅព្រឹកថ្ងៃពុធនេះ ចាប់ផ្តើមនៅម៉ោង៥:០៣នាទី នៅក្នុងខេត្ត Aceh ញ័រក្នុងទំហំ១០គីឡូម៉ែត្រ។ ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានការប្រឈមមុខខ្ពស់ចំពោះបញ្ហារញ្ជួយដីនិងបន្ទុះភ្នំភ្លើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ