រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិកថានឹងបន្តរក្សាប្រយោជន៍ដល់ប្រទេសអាស៊ីប៉ាស៊ីហ្វិក

រដ្ឋមន្ត្រីការពារជាតិថ្មីក្នុងអាណត្តិរបស់រដ្ឋការលោក ត្រាំ ថ្លែងនៅថ្ងៃពុធថា អាមេរិកនៅតែបន្តផ្តល់ប្រយោជន៍ដល់បណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក តាមការសហការធ្វើការជាមួយគ្នា ដើម្បីសន្តិសុខសណ្តាប់ធ្នាប់។

លោក Ash Carter រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិកក៏បានអំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្តទាំងអស់ សហការជាមួយអាមេរិកបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពនិងការអភិវឌ្ឍ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋការជិតផុតអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា បានកំណត់យកការទំនាក់ទំនងជាមួយសម្ព័ន្ធភាពនៅអាស៊ីប៉ាស៊ីហ្វិកគឺជាចំណុចអាទិភាព។ ចំណែកលោក ត្រាំ នៅតែដាក់គោលដៅសំខាន់ក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីភិច ប៉ុន្តែគោលដៅសំខាន់គឺជំរុញសម្ព័ន្ធមិត្ត ឆ្ពោះទៅរកភាពអស្ចារ្យដូចជា ធ្វើឲ្យជប៉ុន និងកូរ៉េខាងត្បូងកាន់តែមានរឹងមាំខ្លាំងក្នុងការការពារបូរណភាពទឹកដីរបស់ពួកគេ។

លោក Carter ថ្លែងថា អាមេរិកមានផលប្រយោជន៍សំខាន់នៅក្នុងតំបន់នេះ ក្នុងការសហការជាមួយជប៉ុន។ លោកក៏បានបញ្ជាក់ពីគម្រោងផែនការក្នុងការពង្រឹងសមត្ថភាពបន្ថែមដល់ប្រទេសសម្ព័នមិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ