បក្សប្រ​ឆាំង​ជួបទូត​អាមេរិក​ពិភាក្សាពី​ស្ថានភាព​នយោបាយកម្ពុជានិង​ទំនាក់ទំនង​ប្រទេសទាំងពីរ​​

​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា លោក William​ Heid និង​លោក កឹម សុខា ប្រធានស្តី​គណបក្ស​សង្រ្គោះជាតិ​

[:en]ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃចន្ទនេះ ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា លោក William​ Heidt ដោយបានពិភាក្សាលើ​ស្ថាន​ភាព​នយោបាយ​កម្ពុជាបច្ចុប្បន្ននិងទំនាក់ទំនងកម្ពុជា​អាមរិក។​

ក្រោយពី​ជំនួប​ជាមួយ​ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិនៅ​វិមាន​រដ្ឋ​សភា លោក William​ Heidt បាន​លើក​ឡើងថាលោក​បាន​ជជែក​ជាមួយ​លោក​ កឹម សុខា ពីទំនាក់​ទំនង​រវាងប្រ​ទេសទាំងពីរនិង​ពិភាក្សាពី​ស្ថាន​ភាព​នយោបាយ​កម្ពុជាដែល​លោក​ចាត់​ទុក​ថា​មាន​ដំណើរការ​ប្រ​ព្រឹត្តទៅ​បាន​ដោយ​ល្អ។​លោក​លើក​ឡើង​ដូច្នេះដោយ​លោក​សំអាង​ថាគណបក្ស​ប្រ​ជា​ជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិបាន​ចុះ​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​នៅ​តាម​មូល​ដ្ឋាន​បាន​ដូចគ្នា។

លោក​បន្ថែម​ថា៖ យើង​បាន​ពិភាក្សា​ពី​ទំនាក់​ទំនង​រវាង​ប្រ​ទេស​ទាំងពីរ…និង​ពី​ស្ថាន​ភាព​នយោបាយ​របស់កម្ពុជា ខ្ញុំ​មាន​សេចក្តី​រីករាយ​នៅ​ពេល​ដែល​ឃើញ​គណបក្ស​ទាំងពីរបាន​ចុះ​ទៅតាម​បណ្តាខេត្ត​នានា​ដូចគ្នា ដែល​នេះ​ជា​ការ​វិវត្តបែប​វិជ្ជមា​ន​មួយ

ទោះ​យ៉ាងណាលោក William​ Heidt បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ទៅនឹង​សំណួរ​ថា​តើមាន​ការ​ពិភាក្សា​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​​ឃុំនិង​ករណី​លោក​ សម រង្ស៊ី។

លោក កឹម សុខា និយាយ​យ៉ាង​ខ្លី​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថាជំនួបនេះបាន​លទ្ធផល​ល្អនិង​ជាសេចក្តី​សង្ឃឹមសម្រាប់ជាតិនិង​ប្រ​ជាពល​រដ្ឋខ្មែរយើង

ទោះយ៉ាងណា អ្នក​នាំពាក្យគណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បាន​ឲ្យ​អ្នក​សារព័ត៌​​មាន​ដឹង​ថា ក្នុង​ជំនួប​នេះ​មិន​បាន​លើក​​យក​ករណីលោក សម រង្ស៊ី និង​ករណី​សកម្មជន​គណបក្ស​ប្រ​ឆាំង​ដែល​កំពុង​ជាប់​ឃុំ​មកពិភាក្សា​នោះ​ទេ។ លោកថាជំនួប​នេះ​គឺ​ពិភាក្សា​ពី​ការ​ងារ​របស់​ក្រុម​មតិភាគតិចនៅក្នុង​រដ្ឋសភា និង​ពិភាក្សា​ពី​ទំនាក់​ទំនង​ប្រ​ទេសទាំងពីរ។

លោក​បន្ថែម​ថា៖ ខាង​ឯក​ឧត្តម​អគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិកគាត់បញ្ជាក់​ពីគោលជំហរ​អាមេរិកចង់​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ កសាង​ទំនុក​ទុក​ចិត្តជាមួយ​នឹងប្រជាពល​រដ្ឋ​ខ្មែរដើម្បី​បោះ​ជំហាន​ជាវិជ្ជមាន​ទៅ​មុខ​ទៀត​ទាំងខាង​ជាមួយ​រដ្ឋា​ភិបាល ក៏​ដូច​ជាខាង​គណបក្ស​ក្រៅ​រដ្ឋា​ភិបាលដែរបាទ”៕[:kh]ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃចន្ទនេះ ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា លោក William​ Heidt ដោយបានពិភាក្សាលើ​ស្ថាន​ភាព​នយោបាយ​កម្ពុជាបច្ចុប្បន្ននិងទំនាក់ទំនងកម្ពុជា​អាមរិក។​

ក្រោយពី​ជំនួប​ជាមួយ​ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិនៅ​វិមាន​រដ្ឋ​សភា លោក William​ Heidt បាន​លើក​ឡើងថាលោក​បាន​ជជែក​ជាមួយ​លោក​ កឹម សុខា ពីទំនាក់​ទំនង​រវាងប្រ​ទេសទាំងពីរនិង​ពិភាក្សាពី​ស្ថាន​ភាព​នយោបាយ​កម្ពុជាដែល​លោក​ចាត់​ទុក​ថា​មាន​ដំណើរការ​ប្រ​ព្រឹត្តទៅ​បាន​ដោយ​ល្អ។ លោក​លើក​ឡើង​ដូច្នេះដោយ​លោក​សំអាង​ថាគណបក្ស​ប្រ​ជា​ជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិបាន​ចុះ​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​នៅ​តាម​មូល​ដ្ឋាន​បាន​ដូចគ្នា។

លោក​បន្ថែម​ថា៖ យើង​បាន​ពិភាក្សា​ពី​ទំនាក់​ទំនង​រវាង​ប្រ​ទេស​ទាំងពីរ…និង​ពី​ស្ថាន​ភាព​នយោបាយ​របស់កម្ពុជា ខ្ញុំ​មាន​សេចក្តី​រីករាយ​នៅ​ពេល​ដែល​ឃើញ​គណបក្ស​ទាំងពីរបាន​ចុះ​ទៅតាម​បណ្តាខេត្ត​នានា​ដូចគ្នា ដែល​នេះ​ជា​ការ​វិវត្តបែប​វិជ្ជមា​ន​មួយ

ទោះ​យ៉ាងណាលោក William​ Heidt បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ទៅនឹង​សំណួរ​ថា​តើមាន​ការ​ពិភាក្សា​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​​ឃុំនិង​ករណី​លោក​ សម រង្ស៊ី។

លោក កឹម សុខា និយាយ​យ៉ាង​ខ្លី​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថាជំនួបនេះបាន​លទ្ធផល​ល្អនិង​ជាសេចក្តី​សង្ឃឹមសម្រាប់ជាតិនិង​ប្រ​ជាពល​រដ្ឋខ្មែរយើង

ទោះយ៉ាងណា អ្នក​នាំពាក្យគណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បាន​ឲ្យ​អ្នក​សារព័ត៌​​មាន​ដឹង​ថា ក្នុង​ជំនួប​នេះ​មិន​បាន​លើក​​យក​ករណីលោក សម រង្ស៊ី និង​ករណី​សកម្មជន​គណបក្ស​ប្រ​ឆាំង​ដែល​កំពុង​ជាប់​ឃុំ​មកពិភាក្សា​នោះ​ទេ។ លោកថាជំនួប​នេះ​គឺ​ពិភាក្សា​ពី​ការ​ងារ​របស់​ក្រុម​មតិភាគតិចនៅក្នុង​រដ្ឋសភា និង​ពិភាក្សា​ពី​ទំនាក់​ទំនង​ប្រ​ទេសទាំងពីរ។

លោក​បន្ថែម​ថា៖ ខាង​ឯក​ឧត្តម​អគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិកគាត់បញ្ជាក់​ពីគោលជំហរ​អាមេរិកចង់​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ កសាង​ទំនុក​ទុក​ចិត្តជាមួយ​នឹងប្រជាពល​រដ្ឋ​ខ្មែរដើម្បី​បោះ​ជំហាន​ជាវិជ្ជមាន​ទៅ​មុខ​ទៀត​ទាំងខាង​ជាមួយ​រដ្ឋា​ភិបាល ក៏​ដូច​ជាខាង​គណបក្ស​ក្រៅ​រដ្ឋា​ភិបាលដែរបាទ”៕[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ