ផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញដោយអគ្គិភ័យពេលចូលឆ្នាំចិន​

អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងភាគច្រើននៅរាជធានីភ្នំពេញខណៈពេលបុណ្យចូលឆ្នាំចិនឆ្នាំនេះ។

អគ្គិភ័យលើកទី១កើតឡើងនៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៦នៅរោងស្នាក់នៅរបស់កម្មករក្នុងមន្ទីរពេទ្យរុស្ស៊ី។

បើតាមសមត្ថកិច្ចមូលហេតុដែលបង្កករណីអគ្គិភ័យនេះបណ្តាយមកពីបុគ្គលិកដែលស្នាក់នៅក្នុងរោងកម្មករនេះ​អុជធូបហើយទុកចោលចាក់សោរចេញក្រៅបាត់អស់ទើបបណ្តាលអោយឆាបឆេះរោងដែលជាប្រភេទឈើ ប្រក់ស័ង្កសី។

នៅថ្ងៃដដែលនេះអគ្គិភ័យលើកទី២បានកើតឡើងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសមត្ថកិច្ចអះអាងថាផ្តើមចេញពីផ្ទះអ្នកលក់ដូរដែលកូនប្រុសអាយុប្រមាណ១០ឆ្នាំបើកហ្គាសដុតផាវហើយផ្ទុះខ្ទាតលើគំនរធ្យូង។ អគ្គិ​ភ័យ​នោះបានបំផ្លាញផ្ទះ៦ល្វែងក្នុងនោះ៥ល្វែងឆេះអស់ទាំងស្រុងខណៈមួយល្វែងទៀតរងការខូតខាតពាក់កណ្តាល។

ដោយឡែកអគ្គិភ័យលើកទី៣បានឆាបឆេះនៅវេលាម៉ោងជាង១២រំលងអាធ្រាត្រនិងរលត់ទៅវិញនៅម៉ោង៤​ទៀ​ប​ភ្លឺចូលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦ស្ថិតនៅខាងក្រោយវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលអាជ្ញាធរ អះអាងថាបណ្តាលមកពីប្រជាពលរដ្ឋដុតផាវដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជិត១០០ខ្នងភាគីច្រើនមានជនជាតិវៀតណាមរស់នៅ។

ប៉ុន្តែអគ្គិភ័យនេះពុំមានសេចក្តីរាយការណ៍ថាមានអ្នករងរបួសឬស្លាប់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ