ហ្វីលីពីន​ស្វែង​រក​ជំនួយ​ពី​ចិន និង​អាមេរិក​ដើម្បី​ប្រយុទ្ធ​នឹង​ចោរ​សមុទ្រ

ក្រុម​មន្ត្រី​និយាយ​នៅ​ថ្ងៃ​នេះ​ថា ហ្វីលីពីន​នឹង​ស្វែង​រក​ជំនួយ​ពី​សហរដ្ឋ​អាមេរិក និង​ចិន ដើម្បី​ល្បាត​ផ្លូវ​សមុទ្រ​សំខាន់​មួយ ខណៈ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម បាន​ផ្លាស់ប្ដូរ​ការ​វាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​ជញ្ជូន​អន្តរជាតិ​វិញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​មន្ត្រី​ឆ្មាំ​​ឆ្នេរ​សមុទ្រ បាន​និយាយ​ថា ក្រុង​ម៉ានីល​មិន​ចង់​ឲ្យ​ច្រក​សមុទ្រ​ Sibutu ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន​នោះ ក្លាយ​ទៅ​ជា​ជម្រក​ចោរ​សមុទ្រ​នោះ​ឡើយ។

បើ​តាម​មន្ត្រី​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ច្រក​សមុទ្រ​ទឹក​ជ្រៅ ដែល​ជា​ផ្លូវ​ចេញ​ចូល​នៃ​នាវា​ដឹក​ទំនិញ​ ១​ម៉ឺន ៣​ពាន់​គ្រឿង ក្នុង​មួយ​ឆ្នាំៗ​នោះ គឺ​ជា​ផ្លូវ​សមុទ្រ​ដ៏​ខ្លី​មួយភ្ជាប់​ប្រទេស​អូស្ត្រាលី ទៅ​នឹង​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

កាល​ពី​ឆ្នាំ​មុន ក្រុម​ខ្មាន់​កាំភ្លើង​អាប៊ូសាយ៉ាហ្វ​មក​ពី​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន បាន​ឡើង​ប្លន់​លើ​នាវា និង​ចាប់​ជំរិត​បុគ្គលិក​នាវា​រាប់​សិប​នាក់ នៅ​ក្នុង​ដែន​ទឹក​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ