នាយករដ្ឋមន្ត្រីអង់គ្លេសសារភាពថាបានទុកលុយនៅក្រៅប្រទេស

នាយករដ្ឋមន្ត្រីអង់គ្លេសលោក ​David Cameron (រូបភាពពី AFP)

នាយករដ្ឋមន្ត្រីអង់គ្លេសលោក ​David Cameron សារភាពថាលោកពិតជាទទួលផលពីលុយដែលឪពុករបស់លោកទុកនៅក្រៅប្រទេសប្រាកដមែន ដែលលុយនោះមាន៣០ ០០០ផោនស្មើនឹងជាង៤២ ០០០ដុល្លារ។​

លោក Cameron សារភាពនៅពេលដែលលោកផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ ITV កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកពិតជាបានទទួលផលពីភាគហ៊ុនប្រជុំកោះ Bahamas ដែលឪពុករបស់លោកបានដាក់តាំងពីឆ្នាំ២០១០គឺមុនពេលដែលលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី៤ខែ។

វិមាន​ Downing Street បានចេញសេចក្តីថ្លែងការណ៍ចំនួន៤នៅក្នុងសប្តាហ៍នេះដើម្បីបកស្រាយតបវិញចំពោះការលេចធ្លាយឯកសារសម្ងាត់ពីប្រទេសប៉ាណាម៉ាដែលលាតត្រដាងពីអ្នកនយោបាយអ្នកមានប្រាក់និង​តារាល្បីៗលើពិភពលោក​លាក់លុយនៅក្រៅប្រទេសក្នុងបំណងគេចវេសពីការបង់ពន្ធចូលរដ្ឋឬដើម្បីលាងលុយកខ្វក់។​

លោក Cameron បញ្ជាក់ថាលោកមានភាគហ៊ុន​នៅក្រៅប្រទេស៥០០០ភាគហ៊ុនដែលមានតម្លៃទឹកប្រាក់ជាង​៤២០០០ដុល្លារ។ លោកបញ្ជាក់ថា លោកបានបង់ពន្ធចូលរដ្ឋលើចំណូលដែលបានពីការលក់ហ៊ុននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ