ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗ បានសម្រេចផ្ទេរការងារចុះបញ្ជីម៉ូតូទាំងអស់ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។
ក្នុងសេចក្តីណែនាំកាលពីថ្ងៃទី០៥ ខែមេសា រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាល់ការចុះបញ្ជីទោចក្រយានយន្ត ដែលស្ថិតនៅក្រោមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តនោះ នឹងត្រូវផ្ទេរទៅការិយាល័យច្រកចេញចូលតែមួយ នៅក្រោមរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការសម្រេចបែបនេះរបស់លោក ស៊ុន ចាន់ថុល គឺជាផ្នែកមួយនៃការផ្ទេរអំណាចពីថ្នាក់ក្រសួង ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឬហៅម្យ៉ាងទៀតថា ការធ្វើប្រតិភូកម្មអំណាច៕