លាភ រដ្ឋា ដណ្ដើម​បានកៅអីចុងក្រោយក្នុងវគ្គ​​​​៨នាក់

ដោយ លោក សុខ ឆាយ​​ | ថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 9:31 AM | កំសាន្ដ | 0 | 1390

កាលពី​ល្ងាចថ្ងៃទី​​​៧ខែមេសា ​​​​ព្រឹត្តិការណ៍ជម្រុះ​​ជើងឯក ​​​​​TV5 Boxing Knock​ Out Series By K-Cement បាន​បញ្ចប់ការ​​​ការប្រកួត​​​ស្វែង​រកអ្នកឡើងអង្គុយ​​កៅអី​​​​​​​ឈានទៅ​វគ្គ​៨នាក់​ជាផ្លូវការហើយ ដោយ​កីឡាករ​​​​លាភ រដ្ឋា គឺជាអ្នកឡើងអង្គុយ​កៅអី​​​ទី៨​ចុង​ប៉ូចគេ ដែលធ្វើអោយគេមាន​ឱកាស​​​​​ឡើងទៅ​​ដណ្ដើម​យកជើ​ងឯក​បន្ត​ទៀត ​​​​​នៅវគ្គ​​​​​បន្ទាប់។ ការប្រកួតដែលបាន​បញ្ចប់នេះ ធ្វើអោយ​ម្នាក់ៗមានការ​ចាប់អារម្មណ៍​មិនតិចនោះទេ ​​​​​ដោយសារតែ​ទម្រាំ​អាច​ផ្ដួល​កីឡាករ ដែលឈ្នះ​​​​​ក្នុងវគ្គ​​​១៦នាក់​ដូចគ្នា អោយ​​ធ្លាក់ហាលអាវ​បាន ក៏​​​ទ្រមខ្លួន​ទាំង​​​៣ទឹក​​។

លោក សេង កដិកា អ្នករៀបចំការប្រកួត ​​បាន​អះអាងថា ​​កីឡាករ ​លាភ រដ្ឋា មិនមែន​ជាកីឡាករ​​​​ជើងចាស់នោះទេ ប៉ុន្តែគេជា​កីឡាករ​​ដែលមាន​សមត្ថភាព និងមានការ​តាំងចិត្តខ្ពស់ ទើប​គណកម្មការនៅ​ប៉ុស្ដិ៍លេខ​៥ សម្រេចអោយ​​​​​ឡើងប្រកួត​ជាមួយ​​​​​​កីឡាករ​​​ខ្លាំងៗ​​ផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកនេះ ដោយលោកអះអាងថា​​កាន់តែសប្បាយចិត្តនៅពេលបានឃើញ​​​គេ​​ឡើងប្រកួតក្នុងវគ្គ​​​​១៦នាក់​យក​​​៨នាក់ ​គេនៅតែ​អាច​​​​បន្តឡើង​​​​​​​​អង្គុយ​​កៅអី​​៨នាក់ ​ក្នុងពេលដែលគូប្រកួត​​​​​របស់គេ គឺកីឡាករវ័យក្មេង ឈុត សេរីវ៉ាន់ថត ជាកីឡាករ​ល្អម្នាក់ ហើយការប្រកួតត​នៅក្នុងថ្ងៃនោះ ក៏​​ខ្លាំង​​​​​មិនធម្មតាពេញរយៈពេល​​៣ទឹក។

លោក​បាន​ហៅលទ្ធផល​ដែលបានស្ដែងឡើងនោះថា ​​ជា​ការប្រឹងប្រែងរបស់កីឡាករ​​​​​ជើងថ្មីរូបនេះ ប៉ុន្តែក៏ទាមទារអោយ​កីឡាករ ​​​​លាភ រដ្ឋាត្រូវតែប្រយ័ត្នផងដែរ ​ដោយសារតែ​ឆ្លង​​ផុត​​វគ្គនេះ ​គេត្រូវប្រកួតជាមួយកីឡាករ​ជើងខ្លាំង លន បញ្ញា ​​ដែល​ឡើងអង្គុយ​​កៅអី​​៨នាក់ក្នុងលេខរៀងទី​​៧ ​ដើម្បី​​​ដណ្ដើម​យកកៅអី​​​៤នាក់ ដែលជា​វគ្គ​កាន់តែ​សំខាន់​ក្នុងពេល​ដ៏ខ្លី​​។ លោក​បានសម្ដែងអារម្មណ៍សោកស្ដាយ ចំពោះ​កីឡាករដែលធ្លាក់ហាលអាវនៅក្នុងវគ្គនេះ ​​​​ដោយ​​​​​​​​លោកបញ្ជាក់ថា​ដ្បិតថាធ្លាក់ពីការ​ប្រកួតដោយពន្ទុ​​ក៏ពិតមែន ប៉ុន្តែ​ប្រហែលជា​ដេកឈឺខ្លួនមិនចាញ់​អ្នកឈ្នះនោះទេ។

ជាក់ស្ដែងលោកបានសរសើរកីឡាករ ​ឈុត សេរី​​វ៉ាន់ថង ដែល​​ត្រូវ​លន បញ្ញា វាយអោយហាលអាវ​ទាំំងមិនអស់ចិត្ត លោកថា​គេប្រឹងប្រែង​ណាស់ពេញ​រយៈពេល​​៣ទឹក ដែលបាន​​​​កំណត់ឡើយ។ ​​លោកថា​​​កីឡាករមួយចំនួននៅតែ​យក​ប្រធាន​បទ​​​តម្លៃខ្លួន​មិនស្មើនឹង​​កីឡា​ក្រៅស្រុកធ្វើអោយខ្លួនឯងធ្លាក់ដៃ ប៉ុន្តែអ្វីដែល​លោក​​សំឡឹង​ឃើញគឺ​​​​ច្រើន ​​​​​​ការទទួលខុសត្រូវច្រើនជាង​គេ ​​​​បន្ទាប់ពីលោកកត់សម្គាល់ថា​អោយតែ​កីឡាករ​​ត្រូវ​ការ​ល្បីឈ្មោះ គឺប្រឹង​ងាប់ចោល ​ធ្វើអោយ​គេ​​​​​កាន់តែល្អ​​ឡើងៗពី​​មួយប្រកួតទៅ​មួយប្រកួត ប៉ុន្តែសម្រាប់កីឡាករ​ល្បីឈ្មោះ ដែលចាប់​ផ្ដើម​មានកេរ្តិ៍ឈ្មោះ ក៏​​​​រមែង​​​​ធ្លាក់ដៃ​បន្តិច​​ម្ដងៗ បញ្ច្រាសទិសពី​​​​​​​​​កេរ្តិ៍ឈ្មោះ ដែលបានពីអ្នកគាំទ្រ។

លោកថា​ខ្លួននៅតែ​​ចង់ផ្ដល់​​​ឱកាស​អោយកីឡាករ​ចាស់ៗបាត់មុខ និង​ចង់ប្រដាល់ ទើប​​​ក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងនេះ​ក៏​តែងតែដាក់​​កីឡាករ​ចាស់ៗ ដែលបាត់មុខយូរ ឬ​​មានឈ្មោះ​​​គេស្គាល់មកហើយ ​ប៉ុន្តែជាក់ស្ដែងក្នុងចំណោម​​៨នាក់ដែល​​បាន​​​ឡើងមកដល់​ក្នុងវគ្គ​ជម្រុះ​​​​​ក្នុងជុំទី​​២នេះ គឺមាន​កីឡាករជើងចាស់មិនច្រើននោះទេ ​ហើយជំនួស​ដោយ​វត្តមានកីឡាករ​ថ្មី​​​ច្រើន​​ជាង ព្រោះតែកីឡាករទាំងនោះ​​​​គេមានការ​តាំងចិត្ត​ខ្ពស់​​ក្នុងការ​ហ្វឹកហាត់ និងការប្រកួត។

កីឡាករ​លាភ រដ្ឋា ​​បាន​អះអាងថា ឱកាស​ឡើងអង្គុយ​​​​លើកៅអី​​​៨នាក់ ក្នុងលេខរៀងទី​​៨ គឺជា​អ្វីដែល​​លោក​​​​​​​រំភើបចង់ស្រក់ទឹកភ្នែក ដោយសារតែ​លោកមិនធ្លាប់​គិតទាល់តែសោះ​ថា​​ខ្លួន​នឹងទទួលបានជ័យ​ជម្នះ​លើ​​ជើងខ្លាំង​សម្រាប់ជំហានមួយនេះ បើទោះជា​គូប្រកួតរបស់លោក​​​​វ័យក្មេង​ជាងខ្លួន។ ​លោករំពឹងថា​​​​ឱកាស​ឡើង​អង្គុយ​​​កៅអីក្នុងវគ្គ​​៨នាក់ នឹងធ្វើអោយ​លោក​បន្តឈានឡើងសម្រាប់អាជីព​ជាអ្នកប្រដាល់ ​ដោយលោកប្រកាសថា​​​​នឹង​ប្រឹងហ្វឹកហាត់អោយអស់ពីសមត្ថភាព​ចាប់ពីថ្ងៃ​​​អង្គុយ​​កៅអី​ក្នុងវគ្គ​​​៨នាក់នេះតទៅ ដើម្បីស្វែងរកក្ដីសង្ឃឹម​​ក្នុងវគ្គ៤នាក់ជាបន្ត៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required