ថៃបញ្ជូនអ្នកកាប់ឈើកម្ពុជាវ័យក្មេងពីរនាក់មកវិញក្រោយជាប់ឃុំពីរបីខែ

ពលរដ្ឋ​ខ្មែរ​វ័យ ១៤ឆ្នាំ​ម្នាក់ និង ១៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រាយការណ៍ថា ត្រូវ​អាជ្ញាធរ​ថៃចាប់​បញ្ជូនមក​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួន​អស់​រយៈ​ពេល​ប៉ុន្មាន​ខែមក​ហើយ ក្រោយ​ឆ្លង​ដែន​ចូល​កាប់​ឈើ​ដោយ​ខុស​ច្បាប់។ នេះដោយ​យោង​តាម​សេចក្ដី​រាយការណ៍​នៅ​លើ​គេហទំព័រ​នគរបាល​ជាតិ។

សេចក្ដី​រាយការណ៍​ដដែល បាន​ឲ្យ​បន្ថែម​ថា យុវជន​ទាំង​ពីរ​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​កំណើត​វិញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ តាម​ច្រក​ជាំ​ស្រង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។

បើ​តាម​សេចក្ដី​រាយការណ៍ ក្មេងប្រុសអាយុ ១៤​ឆ្នាំ ដែល​មាន​ស្រុក​កំណើត​ពី​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ឆ្នាំ​នេះ។ ចំណែក​ឯ​យុវជន​អាយុ ១៦​ឆ្នាំ មក​ពី​ខេត្ត​ព្រះវិហារ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ដើម​ខែ​មេសា​មក​ម៉្លេះ។

ពួកគេ​ទាំង​ពីរ​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស៊ីសាកេត បន្ទាប់​ពី​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ ចូល​ទៅ​កាប់​ឈើ​ប្រណិត​នៅ​ក្នុង​ទឹក​ដី​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ