ទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត នៅកម្ពុជា ផ្តោតលើសិទ្ធិកុមារ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុសុ្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត ចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា​ពីថ្ងៃនេះ ក្នុងរយៈពេលដប់ថ្ងៃ ដើម្បីតាមដាន និងត្រួតពិនិត្យមើលស្ថានភាពសិទ្ធិកុមារ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់​ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា លោកស្រី ស្មីត ផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការរស់នៅរបស់កុមារ ជាពិសេស លោកស្រី ព្រួយបារម្ភរឿងជួញដូរលើកុមារ។

លោកស្រីថា៖ «ខ្ញុំមានបំណងស្វែងយល់ជាពិសេសអំពីការជួញដូរ និងកេងប្រវ័ញ្ចលើកុមារ រួមទាំងគោលជំហរក្នុងការមើលថែរក្សាកុមារ»។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនៈកិច្ចនេះ លោកស្រី ស្មីត មានគម្រោងជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងមន្រ្តីការទូតនានា។

អ្នករាយការណ៍ពិសេសរូបនេះ ក៏នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី១៨ សីហា វេលាម៉ោង ១៥រសៀល នៅការិយាល័យសិទ្ធិមនុស្ស អ.ស.ប(OHCHR) ដើម្បីបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកទី៤របស់លោកស្រីមកកាន់ប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ