រញ្ជួយដីនៅម៉ិកស៊ិកកម្លាំង​៨,១រិច្ឆទ័រ

រញ្ជួយដីកម្លាំង៨,១រិច្ឆទ័រ ញ័រនៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកនៅថ្ងៃនេះ របាយការណ៍បឋមបង្ហាញថា មនុស្ស៥នាក់ស្លាប់ ហើយមានការព្រមានថា នឹងមានរលកស៊ូណាមី ប៉ះពាល់ដល់ប្រទេសមួយចំនួនទៀត​នៅអាមេរិកកណ្តាល។​

ក្រុមអ្នកភូមិសាស្ត្រអាមេរិក​បានឲ្យដឹងថា ការរញ្ជួយដីនេះនៅក្នុងភូមិសាស្ត្រមហាសមុទ្រ​ប៉ាសីុហ្វិច ប្រហែលស្ថិតនៅចម្ងាយ៨៧គីឡូម៉ែត្រនៅភាគខាងលិចនៃទីក្រុង Pijijiapan ហើយញ័រក្នុងជម្រៅ៧០គីឡូម៉ែត្រ។​ នេះបើតាមសារព័ត៌មាន ​BBC។​

ក្រុមអ្នកភូមិសាស្ត្រព្រមានថា រញ្ជួយដីនេះ​អាចបង្កជារលកស៊ូណាមី នៅប្រទេសមួយចំនួន​នៅអាមេរិកកណ្តាល​រួមមានទាំងនៅ Mexico, Guatemala, EI Salvador, Costa Rica, Panama និង Honduras។​

ការរញ្ជួយដីនេះ បានធ្វើឲ្យញ័រ និង​បាក់អគារនាំឲ្យមនុស្សនាំគ្នារត់ចេញទៅប្រមូលផ្តុំនៅលើផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់។​

ការសិក្សាបានរកឃើញថា ការញ័រនោះក្នុងចម្ងាយប្រមាណ​១០០០គីឡូម៉ែត្រចេញពីចំណុចញ័រនៅក្នុងរយៈពេលមួយនាទីដំបូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ