តុលាការនឹងប្រកាសសាលក្រមនៅម៉ោង៣រសៀលនេះករណី លោក ហ៊ុន​ សែន ប្តឹងលោក​ សម រង្ស៊ី

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមទាក់ទិននឹងសំនុំរឿងដែល លោក ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅម៉ោង៣រសៀលនេះ ទាក់ទងរឿងចំនួនអ្នកចុច Likes ហ្វេសប៊ុក។

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ សាលាដំបូងបានបើកសវនាការលើសំនុំរឿងដែល លោក សោម សឿន តំណាងឲ្យលោកនាយករដ្ឋមន្ត្រីប្តឹងប្រធានគណបក្សប្រឆាំងពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយថាលោក សម រង្ស៊ី បានចោទថា លោក ហ៊ុន សែន បានជួលមនុស្សឲ្យធ្វើគណនីក្លែងក្លាយចូលគាំទ្រឬ Like ទំព័រហ្វេសប៊ុនរបស់ខ្លួនដើម្បីប្រជាប្រជាប្រិយភាព។

បើតាមលោក សោម សឿន អះអាងថា ការចោទប្រកាន់របស់លោក សម រង្ស៊ី នេះគ្មានការពិត និងថាបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ថ្នាក់ដឹកនាំនិងស្នើឲ្យតុលាការផ្តន្ទាទោសតាមច្បាប់និងទារសំណងជម្ងឺចិត្ត២០លានរៀល។

ចំណែកមេធាវី លោក សំ សុគង់ ដែលការពារក្តីឲ្យលោក សម រង្ស៊ី បានច្រើនចោលការចោទប្រកាន់នេះ ដោយស្នើឲ្យតុលាការទម្លាប់បទចោទប្រកាន់។

ប៉ុន្តែចៅក្រមក្នុងអង្គជំនុំជម្រះលោក អ៊ឹម វណ្ណះ ប្រកាសថាសាលក្រមនៃសំនុំរឿងបរិហាកេរ្តិ៍របស់ថ្នាក់ដឹកនាំ ទាក់ទិននឹងរឿងរិះគន់ហ្វេសប៊ុកនេះ នឹងប្រកាសនៅម៉ោង៣រសៀលថ្ងៃអង្គារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ