យុវជនតំណាងឲ្យក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យនៅសភាហុងកុងរងការវាយដំ​

តំណាងរាស្ត្រវ័យក្មេងនៅក្នុងសភាហុងកុង Nathan Law រងការវាយប្រហារពីក្រុមអ្នកប្រឆាំងការទាមទារឯករាជ្យនៅពេលដែលធ្វើដំណើរតាមយន្តហោះចាកចេញពីការចូលរួមវេទិកានយោបាយនៅដែនដីតៃវ៉ាន់ទៅដល់ហុងកុងវិញកាលពីថ្ងៃអាទិត្យម្សិលមិញ។​

យុវជន Law អាយុ២៣ឆ្នាំ បានជួបប្រទះក្រុមមនុស្សដែលគាំទ្ររដ្ឋអំណាចទីក្រុងប៉េកាំងមានការខឹងនៅពេលដែលធ្វើដំណើរដល់ព្រលានយន្តហោះ គឺក្រុមអ្នកតវ៉ាបានស្រែកនិងបាន​ចោលទឹកទៅលើមុខយុវជននិង ព្យាយាមវាយដំបន្ថែមទៀត ប៉ុន្តែត្រូវបាននគរបាលនៅទីនោះរារាំងមិនឲ្យមានហិង្សាធ្ងន់ធ្ងរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

ហេតុការណ៍នេះ កើតឡើងនៅពេលដែលយុវជន Law និង Joshua Wong រួមទាំងយុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនទៀត​នៅហុងកុងធ្វើដំណើរត្រឡប់ពីដែនដីតៃវ៉ាន់។​

ទោះយ៉ាងណា វេទិកា២ថ្ងៃនោះបានជំរុញឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងចលនាយុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងនិងដែនដីតៃវ៉ាន់។​

Law ជា​យុវជនម្នាក់ដែលបង្កើតរលកថ្មី ដែលជំរុញគំនិតគាំទ្រលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯង នៅលើដែនដីពាក់កណ្តាលស្វ័យយ័តហុងកុង ចំពោះការគ្រប់គ្រងពីរដ្ឋអំណាចទីក្រុងប៉េកាំង។​

ក្រុមអ្នកតវ៉ាបានវាយយុវជន ​Law នៅព្រលានយន្តហោះ ដោយរុញទម្លាក់ជណ្តើរចោលដបទឹកសុទ្ធលើ។ ពួកគេស្រែកថា ដំណើរទស្សនកិច្ចទៅរកការស្លាប់ ហៅយុវជនរូបនោះថា ជាជនក្បត់ជាតិ។​ អ្នកតវ៉ាក៏បានស្រែកបណ្តេញយុវជនទាំងនោះឲ្យចាកចេញពីដែនដីហុងកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ