មីយ៉ាន់ម៉ាបារម្ភពីរបាយការណ៍ UN ករណីជនជាតិដើមរ៉ូហ៊ីងយ៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានថ្លែងថា​ពួកគេមានការព្រួយបារម្ភខ្លាំង អំពីរបាយការណ៍យ៉ាងរសើប របស់អង្គការសហប្រជាជាតិ (UN) នៅពេលថ្មីៗនេះ ដែលបានចោទថា ពួកយោធា ធ្វើសកម្មឃោរឃៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ ក្រសួងការបរទេសមីយ៉ាន់ម៉ា ថ្លែងថា រដ្ឋាភិបាលបានស៊ើបអង្កេត ចំពោះការចោទប្រកាន់ថា យោធា រដ្ឋាភិបាល​បានធ្វើទុកបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយបញ្ជាក់ថា មិនមានភស្តុតាងគ្រប់គ្រាន់​ដូចការចោទប្រកាន់ទេ។ ​នេះបើតាមសារព័ត៌មាន Channel News Asia។​

អង្គការសហប្រជាជាតិ​ ផ្នែកការពារសិទ្ធិមនុស្ស កាលពីសប្តាហ៍មុនបានចេញរបាយការណ៍ស៊ើបអង្កេតថា  យោធាមីយ៉ាន់ម៉ាបានព្យាយាម សម្លាប់ជាទ្រង់ទ្រាយធំ រំលោភបូក លើជនជាតិរ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាម  ដែលសកម្មភាពនេះ គេចាត់ទុកថា មានបំណងបោសសំអាតឬ លុបបំបាត់ជនជាតិភាគតិច។​

តាមរបាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ា​គេចចេញពីប្រទេសមីយ៉ាន់ម៉ា នៅភាគខាងជើង​ក្នុងរដ្ឋរ៉ាឃីន ដោយសារបាញ់ប្រហារពីពួកយោធា ឆ្លងទៅកាន់ប្រទេសបង់ក្លាដេសជាប្រទេសជិតខាងប្រមាណ​៦៦០០០នាក់ ចាប់តាំងពីហិង្សាកើតឡើងកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៦កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ