អ្នកកាន់សាសនាព្រះពុទ្ធតវ៉ាប្រឆាំងនាវាម៉ាឡេស៊ីដឹកជំនួយឲ្យជនជាតិរ៉ូហ៊ីងយ៉ា

អ្នកតវ៉ាដែលកាន់សាសនាព្រះពុទ្ធ ប្រមូលផ្តុំ​នៅកំពង់ផែយង់ហ្គោននៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍នេះ  គឺប្រឆាំងនាវាម៉ាឡេស៊ី ដែលដឹកជំនួយ ដើម្បីផ្គត់ផ្គង់ដល់​ជនភៀសខ្លួន​ រ៉ូហ៊ីងយ៉ាងរាប់ពាន់នាក់​កាន់សាសនា ឥស្លាម ដែលកំពង់ជម្លៀសចេញពីការបង្ក្រាបរបស់ពួកយោធា។​

ព្រះសង្ឃកាន់ពុទ្ធសាសនា រាប់សិបអង្គ និង ពលរដ្ឋអ្នកកាន់ពុទ្ធសាសនាផ្សេងទៀត បានគ្រវីទង់ជាតិ នឹងស្រែកថា មិនត្រូវឲ្យមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា គឺពួកគេប្រមូលផ្តុំនៅកំពង់ផែ Thilawa រង់ចាំរារាំងនាវាមកដល់។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។​

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាង រាប់រយនាក់ ត្រូវបានពួកយោធាសម្លាប់ ក្នុងរយៈពេល៤ខែមកនេះ  ដែលសកម្មភាពនេះ ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា​ជាការសម្លាប់បំផុតពូជជនជាតិដើម។​ ចំណែក​ជនជាតិរ៉ូហ៊ីងយ៉ា រាប់ម៉ីននាក់ផ្សេងទៀត បានរត់គេចទៅ បង់ក្លាដេសគេចចេញពីការសម្លាប់ ធ្វើទារុណកម្ម និងរំលោភផ្លូវភេទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ