គណៈកម្មាធិការចរាចរណ៍រំឭកអ្នកបើកបរប្រុងប្រយ័ត្នថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម​

ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ពេល​កន្លង​ទៅ (រូបភាពពីបេឡាជាតិរបបសន្តិសុខ​សង្គម​)

គណៈកម្មាធិការចរាចរណ៍ផ្លូវគោក រំឭកអ្នកបើកបរទាំងអស់ ធ្វើដំណើរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម នៅពាក់កណ្តាលខែកុម្ភៈនេះ​ ឲ្យ​គោរពច្បាប់ចរាចរណ៍ ដើម្បីការពារសុវត្ថិភាព ដោយថា គ្រោះ​ថ្នាក់​មាន​​​​កំណើន​ខ្ពស់ជារៀង​រាល់ឆ្នាំ។

ក្នុងលិខិតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៩នេះ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើនខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ នៅ​ក្នុង​ប្រទេសកម្ពុជា បានបណ្ដាលឲ្យមានកំណើនជនរងគ្រោះ ជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្ដិជាច្រើន។ ករណីនេះ គណៈកម្មាធិការអំពាវនាវទៅអ្នកធ្វើដំណើរក្នុង​ ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកុម្ភៈនេះ​ ឲ្យ​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពោលមិនត្រូវ​បើក​បរក្នុង​ស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព ការវ៉ាជែងប្រថុយប្រថាន ការដឹកនាំទំនិញ ឫអ្នកដំណើរលើសកំណត់ជាដើម -ល- ដោយថាដើម្បីការពារសុវត្ថិភាព។

របាយការណ៍​ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ​​បានឲ្យដឹងថា ​គិត​ចាប់ពី​ថ្ងៃ​ទី១ ដល់ ថ្ងៃ​ទី៣១ ​ខែមក​រា ​ឆ្នាំ​២០១៨​​​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​ ១៦៨​នាក់ និង ​៣៩៥​​នាក់ ​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល។

របាយការណ៍​នោះបាន​បញ្ជាក់​ថា ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការ​បើកបរ​ជែង​មិន​គោរព​សិទ្ធិ និង​កត្តា​យាន​យន្ត សុទ្ធ​តែ​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍។

របាយការណ៍​​ដដែល​នេះ ឲ្យដឹងផង​ដែរថា រាជធានីខេត្តដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនមានដូចជា កំពង់ធំ កំពង់ចាម កណ្តាល ភ្នំពេញ បន្ទាយមានជ័យ ក្រចេះ និង​ព្រៃ​វែង។

កាល​ពី​ឆ្នាំ​២០១៧ គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​ជិត ១៨០០​នាក់ ខណៈ​មនុស្ស​ជាង ៥​៥០០​នាក់​ទៀតបាន​រង​របួស ​៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ