រដ្ឋាភិបាលវៀតណាមនឹងបង្កើតជាលក្ខខណ្ឌងាយស្រួលមួយ ក្នុងការបង្កើនឱកាសពង្រឹងទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ាជាទ្វេរភាគីឲ្យបានស៊ីជម្រៅ។
ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង បានថ្លែងបែបនេះ នៅក្នុងពេលដែលលោកជួបជាមួយឧត្តមសេនីយ៍ មេបញ្ជាគារយោធាមីយ៉ាន់មា លោក Min Aung Hlaing នៅក្នុងទីក្រុងហាណូយ។ នេះបើតាមសារព័ត៌មានវៀតណាមញូ។
ប្រធានាធិបតីវៀតណាមថ្លែងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំយោធា មីយ៉ាន់ម៉ា ទៅកាន់វៀតណាមនេះ គឺជា សញ្ញាល្អក្នុងការបង្កើនទំនាក់ទំនងយោធានៃប្រទេសទាំងពីរ។
មេដឹកនាំវៀតណាមក៏ជំរុញឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្កើនការផ្តាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល លើផ្នែកសង្គ្រោះ សម្ភារផ្សេងៗ និងការការពារជាដើម៕