ជប៉ុនធ្វើច្បាប់បញ្ជាក់ពីអំណាចព្រះចៅអធិរាជរយៈពេល​២០០ឆ្នាំទៀត​

សភារបស់ជប៉ុនបានអនុម័តច្បាប់មួយនៅថ្ងៃសុក្រនេះ បានបញ្ជាក់ពីដំណើរទៅមុខទៀត ពេលមានការ​លាឈប់សករាជរបស់ព្រះចៅអធិរាជ Akihito ហើយនឹងមានសករាជថ្មីនៃព្រះចៅអធិរាជជាង ២០០ឆ្នាំ​ឬ ២សតវត្សបន្តនៅក្នុងប្រទេសជប៉ុន។​

ប្រជាពលរដ្ឋជប៉ុន​មានការរន្ធត់​ ចំពោះក្សត្រដែលមានប្រជាប្រិយព្រះជន្ម៨៣ព្រះវស្សា បច្ចុប្បន្ននេះ នឹងត្រូវដាក់រាជនៅរដូវក្តៅឆ្នាំក្រោយ ដោយហេតុផលថាមានវ័យចាស់និងមានបញ្ហាសុខភាព។​ នេះបើតាមសារព័ត៌មាន Channel News Asia​។​

ស្រទាប់មហាជនជប៉ុនមិនបានរំពឹងថា នឹងមានបញ្ហាប្រឈមដូចបច្ចុប្បន្នទេ ដែលចាប់តាំងពីដើមមក មិនដែលមានច្បាប់ទាក់ទងនឹងការចូលនិវត្តន៍របស់ព្រះចៅអធិរាជជប៉ុននោះទេ។​

ច្បាប់នេះ បានត្រូវអនុម័ត នឹងបញ្ជូនទៅកាន់សភាជាន់ខ្ពស់នៅថ្ងៃសុក្រនេះ ក្រោយពេលមានការពិនិត្យ និង​អនុម័តពីសភាជាន់ទាប។​

ព្រះចៅអធិរាជថ្មី នឹងឡើងគ្រងរាជបីឆ្នាំក្រោយពេលដែលច្បាប់ថ្មីចូលជាធរមាន ហើយត្រូវមានការតែងតាំងពីព្រះចៅអធិរាជ Akihito តែមានមួយគត់។​ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន មួយចំនួនចុះផ្សាយថា រដ្ឋាភិបាលរបស់លោក ហ្ស៊ីនហ្សូអាបេ ដែលនឹងផុតអាណត្តិ នៅឆ្នាំ២០១៨ ហាក់ដូចជា ចង់រៀបចំបញ្ចប់ការគ្រងរាជ្យរបស់ព្រះចៅអធិរាជ Akihito៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ