នគរបាលឃាត់ខ្លួនជនជាតិវៀតណាមរស់នៅខុសច្បាប់ចំនួន​១៤នាក់​

នគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិវៀតណាម​ដែលកំពុងរស់នៅនិងធ្វើការងារ ដោយមិនមានឯកសារផ្លូវច្បាប់​នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ចំនួន១៤នាក់។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា កាលពីថ្ងៃទី៧ខែ មិថុនា កម្លាំង នគរបាល​បានចុះត្រួតពិនិត្យ ឯកសារផ្លូវច្បាប់​លើ​ជនបរទេស ដែលកំពុង ស្នាក់នៅក្នុងភូមិ អណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ហើយរកឃើញថា ជនជាតិវៀតណាម​ចំនួន​១៤នាក់​រស់នៅខុសច្បាប់។​

នគរបាលឲ្យដឹងថា ក្នុងចំណោមជនជាតិវៀតណាម​១៤នាក់នោះ មានស្រី៤នាក់ បន្ទាប់មកកម្លាំងសមត្ថកិច្ចបញ្ជូនអ្នកទាំងនោះទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ