មន្ត្រីកសិកម្មស្រុកបាកាន ចុះផ្សព្វផ្សាយដល់ប្រជាកសិករ នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង

មន្ត្រីកសិកម្មថ្នាក់ស្រុកបាកាន និងឃុំអូរតាប៉ោងបានចុះផ្សព្វផ្សាយដល់ប្រជាកសិករ នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧។ មន្រ្តីកសិកម្មបានលើកឡើងថា ក្រៅពីធ្វើស្រែរួច ប្រជាកសិករត្រូវបានលើកទឹកចិត្តឲ្យដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ បន្ថែមទៀត ដើម្បីបានចំណូលដោះស្រាយជីវភាពក្នុងគ្រួសារ។ ក្រៅពីនេះ មន្រ្តីកសិកម្ម ក៏បានពន្យល់និងសំណូមពរដល់ប្រជាកសិករសូមកុំចំណាក់ស្រុកខុសច្បាប់នៅក្រៅប្រទេស ដែលអាចនាំឲ្យមានបញ្ហាសង្គមនិងគ្រួសារជាដើម។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត លោក នួន ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។