រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថ្មី​ដាក់​បញ្ជា​ឲ្យ​កង​ទ័ព​ត្រៀម​ខ្លួន​កម្ទេច​មីស៊ីល​កូរ៉​ខាង​ជើង

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​ជប៉ុនអ្នក​ស្រី Tomomi Inada (រូបភាពពី Reuters)

រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុនកាលពីថ្ងៃចន្ទម្សិលមិញបានបញ្ជាឲ្យកងទ័ពជប៉ុន ត្រៀមខ្លួនកម្ទេចមីស៊ីលកូរ៉េខាងជើងដែលគំរាមកំហែងដល់ប្រទេសជប៉ុន។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់ការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន។

ទូរទស្សន៍រដ្ឋជប៉ុន NHK បានផ្សាយថា អ្នកស្រី Tomomi Inada បានចេញបញ្ជាថា ក្រុងព្យុងយ៉ាងកំពុងត្រៀមបាញ់គ្រាប់មីស៊ីល។

កាលពីសប្ដាហ៍មុននាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនសូ អាបេ បានជ្រើសរើសអ្នកស្រី Inada ធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មី។ អ្នកស្រី Inada គឺជាមនុស្សជិតស្និទ្ធនិងមានទស្សនៈជាតិនិយមដូចលោក អាបេ ផងដែរ។

ទូរទស្សន៍ NHK បានផ្សាយថា អ្នកស្រី Inada រំពឹងថានឹងពិនិត្យឡើងវិញទៅលើបទបញ្ជាត្រៀមខ្លួននៅរៀងរាល់ ៣ខែម្ដង ដើម្បីឲ្យក្រុងតូក្យូអាចរក្សាស្មារតីប្រុងប្រយ័ត្ន។

អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានបដិសេធឆ្លើយបំភ្លឺទៅនឹងព័ត៌មាននេះ។

ការតែងតាំងអ្នកស្រីបានកើតឡើងកាលពីថ្ងៃទី៣ ខែសីហា ចំថ្ងៃដែលកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលចូលទៅក្នុងដែនទឹកជប៉ុន ស្ថិតនៅចម្ងាយ២៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រ ដែលនោះគឺជាការវាយប្រហារជាលើកដំបូងទៅលើដែនទឹកគ្រប់គ្រងដោយជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ