ជំនន់​ទឹក​ភ្លៀងធ្វើ​ឲ្យ​​ខូច​ខាតស្រូវ​ជាង១​ម៉ឺនហិកតា

ដោយ កញ្ញា ហ៊ាង សុគន្ធារី​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 3:05 PM | បរិស្ថាន | 0 | 1597

រដ្ឋាភិបាលឲ្យដឹងថាជំនន់​ទឹក​ភ្លៀង​កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដំណាំ​ស្រូវ​អស់​ប្រមាណជាង ១ ម៉ឹន ហិកតា នៅ​តាមបណ្តា​ខេត្ត​ចំនួន​៤។

​សេចក្តី​ប្រកា​ស​របស់​ក្រសួង​កសិកម្ម រក្ខាប្រមាញ់ និងនេសាទ ចុះ​​ថ្ងៃទី៣ សីហា បង្ហាញ​ថា ជំនន់​ទឹក​ភ្លៀង​កាល​ពី​ពេល​ថ្មីៗនេះ បាន​បង្កឲ្យ​ខូច​ខាត​ដំណាំ​ស្រូវអស់១១ ៨៣៨ ហិកតា(មួយម៉ឺន មួយ​ពាន់ ប្រាំបីរយ ហិចតា)  មានទាំង​សន្ទូងនិងពង្រោះផង នៅ​ក្នុង​ខេត្តកំពង់ធំ ក្រចេះ ស្ទឹង​ត្រែង និងព្រះវិហារ។ ការខូច​ខាត​ទាំង​នេះ​កើត​ឡើង​ ក្រោយ​ពី​ការ​បង្ក​បង្កើន​ផល​ស្រូវ​វស្សា របស់​កសិករ​ក្នុង​ប្រទេសជិត​បាន​សម្រេច១០០%។

ឆ្លើយ​តប​ទៅ​បញ្ហា​នេះ ​ក្រសួងអះអាងថា ខ្លួន​ចុះ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់និង​ការ​ខូចខាត ដោយ​​ណែនាំ​កសិករ​ឲ្យ​ប្រើ​ពូជ​ស្រូវ​មិន​ប្រកាន់​រដូវ ចុះអន្តរាគមន៍ជួយ​ស្ទូង​ដល់​ពលរដ្ឋ ព្រម​ទាំង​រក​វិធានការណ៍​បន្ថែម​សម្រាប់​ស្តារ​ឡើង​វិញ​ការ​ខូច​ខាត​ផង៕

សរសេរមកកាន់ កញ្ញា ហ៊ាង សុគន្ធារី តាមរយៈ theary270@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required