មហា​អំណាច​បន្ត​បែក​បាក់​គ្នា​ជុំ​វិញ​បទ​ឈប់​បាញ់​នៅ​ទីក្រុង​អាឡិបប៉ូ

សំណល់អគារបាក់បែក​នៃ​ការទម្លាក់គ្រាប់បែកទៅលើទីក្រុងអាឡិបប៉ូ (រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា ប្រទេសរុស្ស៊ី កាលពីថ្ងៃម្សិលមិញ បានបោះឆ្នោតវេតូ ទៅនឹងសេចក្ដីព្រាងសេចក្ដីសម្រេចមួយរបស់អង្គការសហប្រជាជាតិ ដែលទាមទារឲ្យបញ្ចប់ការទម្លាក់គ្រាប់បែកទៅលើទីក្រុងអាឡិបប៉ូ ប៉ុន្តែ វិធានការរបស់រុស្ស៊ីស្ដីពីបទឈប់បាញ់នៅទីក្រុងញ៉ាំញីដោយសង្គ្រាមរបស់ស៊ីរីមួយនេះ ត្រូវបានគេបដិសេធ។

បើតាម AFP បរាជ័យនៃសេចក្ដីសម្រេចទាំងពីរនេះ បានបង្កការបាក់បែកកាន់តែជ្រៅថែមទៀតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រវាងក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តនឹងរដ្ឋាភិបាលក្រុងដាម៉ាស និងមហាអំណាចលោកខាងលិច ដែលគាំទ្រក្រុមបះបោរប្រឆាំង នៅក្នុងសង្គ្រាមនេះ។

AFP បន្តថា នេះជាលើកទី ៥ហើយ ដែលរុស្ស៊ីប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន ដើម្បីរារាំងសកម្មភាពអង្គការសហប្រជាជាតិ មិនឲ្យបញ្ចប់សង្គ្រាមរយៈពេល ៥ឆ្នាំ នៅក្នុងប្រទេសស៊ីរី ដែលបានផ្ដាច់ជីវិតមនុស្ស ៣សែនមកហើយនោះ។

ខណៈដែលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងប្រព្រឹត្តទៅនោះ របបគ្រប់គ្រងប្រធានាធិបតី អាសាដ បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើទីក្រុងអាឡិបប៉ូ ដែលកាន់កាប់ដោយពួកបះបោរ ជាទីដែលមនុស្ស ១២៥,០០០នាក់ កំពុងស្ថិតក្រោមការឡោមព័ទ្ធ និងប្រឈមមុខនឹងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាស្ទើរតែរៀងរាល់ថ្ងៃ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ