លោក ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិកថ្មី​

បន្ទាប់ពីយុទ្ធនាការយ៉ាងស្វិតស្វាញបំផុតនៅក្នុងប្រវត្តិសាស្ត្របោះឆ្នោតអាមេរិក ទីបំផុតទៅបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅថ្ងៃនេះ បានយកឈ្នះលើអ្នកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បីក្លាយទៅជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។

លោក ត្រាំ បានទទួលសំឡេងគាំទ្រនៅបណ្ដារដ្ឋធំៗ ដូចជា ផ្លរិដា ខារ៉ូលីណាខាង និងអូហៃយ៉ូ ជាដើម្បី ដើម្បីទទួលបានសំឡេងឆ្នោតលើសពី ២៧០សំឡេងទៅទៀត។

នៅក្នុងសុន្ទរកថាជាប្រវត្តិសាស្ត្ររបស់លោកនៅទីក្រុងញូវយ៉ក លោក ត្រាំ បានប្ដេជ្ញាផ្សះផ្សាជាតិឡើងវិញ បន្ទាប់ពីយុទ្ធនាបោះឆ្នោត។ លោក ត្រាំ ថ្លែងថា៖ “ដល់ពេលរួមគ្នាជាពលរដ្ឋតែមួយ ហើយព្យាបាលរបួសបែកបាក់ឡើងវិញ។ ខ្ញុំសន្យាចំពោះពលរដ្ឋគ្រប់គ្នានៅលើទឹកដីយើងថា ខ្ញុំនឹងក្លាយជាប្រធានាធិបតីសម្រាប់ប្រជាជនអាមេរិកទាំងអស់”។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ក៏បានកោតសរសើរដល់គូប្រជែងរបស់លោក គឺអ្នកស្រី ហ៊ីលឡារី គ្លីនតុន ចំពោះការបម្រើសាធារណជនជាច្រើន។

លោក ថែ្លងថា៖ “អ្នកស្រី ហ៊ីលឡារី បានប្រឹងប្រែងយ៉ាងយូរ និងយ៉ាងខ្លាំងក្លា ហើយយើងមានសេចក្ដីត្រេកអរយ៉ាងធំចំពោះការបម្រើរបស់អ្នកស្រីចំពោះប្រទេសយើង”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ