អឺរ៉ុប​សម្លឹង​ទៅ​រក​ខ្លួន​ទីពឹង​ខ្លួន​ក្រោយ​លោក ត្រាំ ឈ្នះ​ការ​បោះ​ឆ្នោត

នៅឯសហគមន៍អឺរ៉ុបឯណោះវិញ តើមានអ្វីកើតឡើងបន្ទាប់ពីលោក ត្រាំ ឈ្នះការបោះឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិក? ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានថ្លែងថា អឺរ៉ុបត្រូវតែទទួលខុសត្រូវចំពោះការធ្វើទំនាក់ទំនងជាមួយនឹងរុស្ស៊ី ទ្វីបអាហ្វ្រិក និងតំបន់មជ្ឈឹមបូព៌ា សម្រាប់ “គោលនយោបាយភាពជាអ្នកជិតខាង”របស់ខ្លួន បន្ទាប់ពី លោក ត្រាំ ត្រូវបានជ្រើសរើសជាប្រធានាធិបតីអាមេរិក។

លោក ចូហានណេស ហាន បានសរសេរនៅលើ Twitter ថា អឺរ៉ុបត្រូវតែរែងពុនចំណែកនៃការទទួលខុសត្រូវអន្តរជាតិដោយខ្លួនឯង ជាពិសេសជាមួយបណ្ដាប្រទេសជិតខាង ប៉ុន្តែ លោកថា អាមេរិក និងអឺរ៉ុប កាន់តែខ្លាំងបំផុតនៅពេលធ្វើការរួមគ្នា។

នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក លោក ត្រាំ បានសន្យាផ្លាស់ប្ដូរគោលនយោបាយអាមេរិក ដោយបានកោតសរសើរប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងចោទសួរចំពោះការចំណាយរបស់កងទ័ពអាមេរិក និងការសន្យាដទៃទៀតនៅអឺរ៉ុប។

សហភាពអឺរ៉ុបប្រឈមមុខនឹងទង្វើកាន់តែគឃ្លើនរបស់រុស្ស៊ីនៅតំបន់ភាគខាងកើត ជម្លោះនៅមជ្ឈឹមបូព៌ា រហូតដល់ភាគខាងត្បូង និងកំណើននៃការគំរាមកំហែងពីពួកបះបោរអ៊ីស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ