នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ថា រំពឹង​ធ្វើការ​ជាមួយ​លោក ត្រាំ

បន្ទាប់ពីលោក ត្រាំ ឈ្នះការបោះឆ្នោត នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បានថ្លែងអបអរសាទរដល់ជ័យជម្នះនេះ ដោយអ្នកស្រីថា អង់គ្លេស និងសហរដ្ឋអាមេរិក នឹងនៅតែជាដៃគូជិតស្និទ្ធ និងរឹងមាំ ខាងពាណិជ្ជកម្ម សន្តិសុខ និងយោធា។

អ្នកស្រី ម៉េយ៍ ថ្លែងក្នុងលិខិតមួយថា អ្នកស្រីសូមអបអរសាទរដល់លោក ដូណាល់ ត្រាំ ដែលត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក បន្ទាប់ពីយុទ្ធនាការដ៏ស្វិតស្វាញ។

អ្នកស្រីបន្តថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មានទំនាក់ទំនងចាស់ទុំ និងពិសេសនឹងគ្នា ដោយផ្អែកលើតម្លៃនៃសេរីភាព ប្រជាធិបតេយ្យ និងគំនិតផ្ដួចផ្ដើម។ អ្នកស្រីថា ប្រទេសទាំងពីរនឹងនៅតែជាដៃគូដ៏រឹងមាំ និងជិតស្និទ្ធខាងពាណិជ្ជកម្ម សន្តិសុខ និងយោធា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ