ទិដ្ឋភាពបុណ្យឯករាជ្យជាតិ​លើកទី៦៤ នៅព្រឹកនេះ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 11:32 AM | សង្គម | 0 | 1524 ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្នុងទិវាបុណ្យឯករាជ្យជាតិព្រឹកនេះ

បុណ្យឯករាជ្យជាតិ​លើកទី៦៤ ជាការរំឭកខួបទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ធ្វើឡើងនៅព្រឹកនេះ នៅវិមានឯករាជ្យដូចឆ្នាំមុនៗ ហើយមានការចូលរួមពីព្រះមហាក្សត្រ និង មន្ត្រីជាន់ខ្ពស់នៅតាមក្រសួងស្ថាប័ននានា រួមទាំងសិស្សានុសិស្ស និង ប្រជាពលរដ្ឋ។​

នៅក្នុងពិធីព្រឹកនេះ មានការរៀបចំឈរមានរបៀបរៀបរយទៅតាមផ្នែក​តាមស្ថាប័ន។​​ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកហេង សំរិន  ប្រធានរដ្ឋសភា លោក សាយ ឈំ ប្រធានព្រឹទ្ធភា លោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឈរនៅក្បែរគ្នា ហើយជាអ្នកទទួលការយ៉ាងមកដល់របស់ព្រះមហាក្សត្រមុនគេ។

ចំណែកមន្ត្រីកងទ័ព មន្ត្រី​ក្រសួងស្ថាប័នផ្សេងៗទៀត ឈរនៅតាមផ្នែករៀងៗខ្លួន ជុំវិញវិមានឯករាជ្យ។ នៅក្នុងពិធីនេះ ក៏មានវត្តមានមន្ត្រីស្ថានទូតនានាចូលរួមដោយឈរនៅក្នុងពិធីនេះដែរ។ ចំណែក​ព្រះមហាក្សត្រព្រះអង្គយ៉ាងសំណេះសំណាល​ជាមួយមន្ត្រីដែលឈរជុំវិញវិមានឯករាជ្យ បន្ទាប់មកទើបដល់កម្មវិធីគោរពទង់ជាតិ ដាក់កម្រងផ្កា និង អុជទៀនជ័យ៕​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required