លោកស្រី​ ប៉ាក ឃឿនហេ អស់អំណាចជាប្រធានាធិបតីត្រឹមថ្ងៃនេះ​

សភាកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានបោះឆ្នោតគាំទ្រការដកអំណាចចេញពីលោកស្រី ប៉ាក ឃឿនហេ ទាក់ទងនឹងអំពើពុករលួយ រឿងអាស្រូវនយោបាយ ដែលនាំឲ្យមានការស្តីបន្ទោសខ្លាំងលើរដ្ឋាភិបាលរបស់លោកស្រី ហើយពលរដ្ឋរាប់សែនផ្ទុះការតវ៉ានៅតាមផ្លូវ។

សភាជាតិបានបោះឆ្នោតផ្ទេរអំណាចរបស់លោកស្រី ប៉ាក ទៅឲ្យនាយករដ្ឋមន្ត្រីជាអ្នកសម្រេចការងារជាតិវិញ ហើយរុញការសម្រេចនេះទុកឲ្យតុលាការធម្មនុញ្ញសម្រេចលើករណីនេះថា ត្រឹមត្រូវឬអត់ចំពោះការដកអំណាចរបស់លោកស្រី ប៉ាក ឃឿនហេ។ នេះបើតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងអំឡុងពេលនេះ លោកស្រី ប៉ាក ឃឿនហេ នៅតែមានតួនាទីជាប្រធានាធិបតីរយៈពេល៦ខែទៀត ខណៈប្រទេសកំពុងមានភាពមិនច្បាស់លាស់ក្នុងការរៀបចំនយោបាយផ្ទៃក្នុង។

ការអនុម័តរបស់សភាក្នុងការដកអំណាចរបស់លោកស្រី ប៉ាក ឃឿនហេ នៅថ្ងៃនេះ ធ្វើឡើងក្នុងសំឡេង ២ភាគ៣ ក្នុងចំណោមអាសនៈសរុបចំនួន៣០០។

អ្នកនាំពាក្យរដ្ឋសភាលោក Chung Se-Kyun ថ្លែងថាសភាបានសម្រេចអនុម័តដកអំណាចលោកស្រី ប៉ាក ឃឿនហេ ហើយ។ លោកបញ្ជាក់ថា ទោះអ្នកណាគាំទ្រឬប្រឆាំងក៏ដោយ គឺគ្រប់តំណាងរាស្ត្រនិងប្រជាពលរដ្ឋកូរ៉េទាំងអស់អាចមើលឃើញស្ថានភាពនេះទាំងអស់គ្នា គឺមានកំហុសធ្ងន់ធ្ងរនិងប៉ះពាល់ខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ